Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខ្លាចគូស្នេហ៍ចេញក្រៅ ឆ្លងកូវីដ១៩ ប៉េនីយ៉ាំង សុខចិត្តបញ្ចេញថ្វីដៃធ្វើជាងកាត់សក់

អតីតតារាសម្តែងដ៏មានប្រជាប្រិយកញ្ញា ប៉េនីយ៉ាំង ក្រោយពីផ្តាច់ខ្លួនពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ បច្ចុប្បន្ននេះនាងមានមុខជំនួញផ្ទាល់ខ្លួន ដែលមានលុយចាយពេញៗដៃ។

ដោយឡែក ប៉េនីយ៉ាំង កំពុងតែមានក្តីសុខជាមួយគូស្នេហ៍ ស្រលាញ់គ្នាចាក់ទឹកមិនលិចនោះឡើយ នាងបានបង្ហោះរូបភាពជាច្រើនសន្លឹកកាត់សក់ឲ្យគូស្នេហ៍ មិនចាំបាច់ឲ្យទៅកាត់សក់នៅជាងខាងក្រៅ ព្រោះតែខ្លាចឆ្លងវីរុសកូវីដ១៩ ដូច្នេះហើយត្រូវតែប្រកាន់ខ្ជាប់អនាម័យឲ្យបានល្អ។ ជាមួយគ្នានោះដែរនាងបានបង្ហោះសារថា “ក្បាច់នេះទើបច្បាស់ថា១០០%ប្ដីមិនចេញក្រៅតែម្ដងទោះស្រីស្អាតពីឋានណាណាត់ក៏មិនទៅជួបដែរ”។

កញ្ញា ប៉េនីយ៉ាំង ក្រោយពីបង្ហាញស្នាដៃកាត់សក់ឲ្យអនាគតស្វាមីរួចមក អ្នកគាំទ្ររូបនាងជាច្រើនកោតសរសើរ មិននឹកស្មានថានាងមានថ្វីដៃពូកែលេងម៉ូដសក់ ឲ្យគូស្នេហ៍យ៉ាងនឹងសោះ ព្រោះនេះគឺជាលើកទី១ហើយ ដែលនាងធ្វើបែបនេះដាក់គូស្នេហ៍៕

អត្ថបទដោយ៖ លក្ខិណា

from: https://tnaot.com/km/m/detail/article/9154436