Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អង្គការសុខភាពពិភពលោក​​ថា ២៤ម៉ោង ពិភពលោក​មួយនេះ មានឆ្លងវីរុសជាង​៨៣ពាន់ករណី

អង្គការសុខភាពពិភពលោក (WHO) បានប្រកាសផ្សាយ នៅក្នុងព្រឹត្តិបត្រប្រចាំថ្ងៃរបស់ខ្លួន កាលពីថ្ងៃទី២១ ខែមេសាថា ករណីឆ្លងវីរុសថ្មី ដែលត្រូវចុះបញ្ជី មានសរុប ៨៣ ០០០ នាក់ នៅ​ទូទាំងពិភពលោក ក្នុងថ្ងៃទី២១ ខែមេសា ឬច្រើនជាង ១០.០០០ ករណី កាលពីថ្ងៃមុន ។

យោងតាមការផ្សាយ​របស់ប្រភពព័ត៌មាន Tass កាលពីថ្ងៃទី២២ ខែមេសា ដកស្រង់​ប្រភពពី WHO បញ្ជាក់ថា គិតមកត្រឹមថ្ងៃទី២១ ខែមេសា ករណីឆ្លងមេរោគកូរ៉ូណាវីរុសប្រភេទថ្មី ឬកូវីដ​១៩ (Covid-19)នោះ សរុបចំនួន ២ ៣៩៧ ២១៦ ករណី ក្នុងនោះ ស្លាប់ ១៦២ ៩៥៦ នាក់ នៅទូទាំងពិភពលោក។ ករណីកើនឡើងថ្មី ចំនួន ៨៣ ០០៦ នាក់ គិតក្នុងរយៈពេល ២៤ ម៉ោង រី​ឯអ្នកស្លាប់កើនឡើង ៥ ១០៩ នាក់ ក្នុងមួយថ្ងៃ នៅជុំវិញពិភពលោក ។

នៅទ្វីបអឺរ៉ុប មានចំនួនច្រើនជាងគេ ករណីឆ្លង និងស្លាប់ដោយសារវីរុសនេះ គឺមានអ្នក​ឆ្លង​សរុប ១ ១៨៧ ១៨៤ នាក់ ហើយក្នុងនោះ ១០៦ ៣៤២ បាត់បង់ជីវិត ។ គិតក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ករណីវីរុសថ្មី បានកើនឡើង ៣៨ ១៤៣ នាក់ និងស្លាប់ ចំនួន ២ ៧៥៦ នាក់ ។

ចំនួនអ្នកជំងឺកូវីដ១៩ ដែលបានកត់ត្រា នៅអាមេរិកខាងត្បូង និងអាមេរិក ខាងជើង បាន​កើន​ឡើងដល់ ៨៩៣ ១១៩ នាក់ ហើយចំនួនអ្នកស្លាប់ មានរហូតដល់ ៤២ ៦៨៦ នាក់ ។ ក្នុងរយៈ​ពេល ២៤ ម៉ោង ចំនួនករណីកូវីដ១៩ថ្មី បានកើនឡើង ៣៤ ៨៦៩ នាក់ និងស្លាប់ចំនួន ២ ០៧១ នាក់។

តំបន់អាស៊ីប៉ាស៊ីហ្វិក  រួមមាន ប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន មានឆ្លងសរុប ១៣៤ ៥០៦នាក់ និងស្លាប់ ចំនួន ៥ ៦៨៥ នាក់ គិតត្រឹមថ្ងៃទី២១ ខែមេសា ។

ករណីឆ្លងវីរុសជាងគេបំផុត គឺសហរដ្ឋអាមេរិក មានសរុប ៧៥១ ២៧៣នាក់, អេស្ប៉ាញ សរុប ២០០ ២១០នាក់, អ៊ីតាលី សរុប ១៨១ ២២៨ នាក់, អាល្លឺម៉ង់ សរុប ១៤៣ ៤៥៧​ នាក់, ចក្រភពអង់គ្លេស សរុប ១២៤ ៧៤៧ នាក់, បារាំង សរុប ១១៣ ៥១៣ នាក់, តួកគី សរុប ៩០ ៩៨០ នាក់, ចិន សរុប ៨៤ ២៥០ នាក់, អ៊ីរ៉ង់ សរុប ៨៣ ៥០៥ នាក់ និងរុស្ស៊ី ឆ្លងសរុប ៥២ ៧៦៣ នាក់។

សូមបញ្ជាក់ថា ការឆ្លងរាលដាល​ពីវីរុសកូវីដ១៩ ដំបូងគេ​នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគ​កណ្តាល​ប្រទេសចិន កាលពីចុងខែធ្នូ ឆ្នាំ២០១៩ ។ តាំងពីពេលនោះ​មក​ វីរុសនេះ​បានរាល​ដាល​ពាសពេញពិភពលោក ។ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ អង្គការសុខភាពពិភពលោក​ប្រកាសថា វីរុសឆ្លងនេះ​ ជាជំងឺរាតត្បាត​៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9154389