Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Bale ស្ថិតក្នុងចំណោមកីឡាករ៧នាក់ ដែល Real Madrid គ្រោងលក់ពេលបញ្ចប់រដូវកាល

Gareth Bale ស្ថិតនៅលើគេក្នុងចំណោមកីឡាករទាំង៧នាក់ ដែលក្រុមអធិរាជស Real Madrid គ្រោងលក់នារដូវក្ដៅខាងមុខ។

គ្រូបង្វឹក Zinedine Zidane កំពុងរុះរើក្រុមឡើងវិញ និងបញ្ចេញកីឡាករមួយចំនួនដើម្បីមានថវិការប្រមាណ ១០០លានផោន ក្នុងការទិញកីឡាករចំណូលថ្មីចូលក្នុងក្រុមវិញ ដោយបានរាយនាមកីឡាករចំនួន៧នាក់, នេះបើតាមកាសែតអេស្ប៉ាញ AS បានចុះផ្សាយ។

កីឡាករសញ្ជាតិវែលនេះ ស្ថិតនៅលើគេ ខណ:៦នាក់ផ្សេងទៀតមានដូចជា៖ James Rodriguez, Lucas Vazquez, Mariano Diaz, Alvaro Odriozola, Alphones Areola និង Nacho Fernandez ដែលក្លឹបគ្រោងនឹងលក់ចេញពេលបញ្ចប់រដូវកាលនេះ៕

ប្រភព៖ Sportbibble

from: https://tnaot.com/km/m/detail/article/9153990