Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Rooney៖ «Ronaldo ជាមិត្ដខ្ញុំ តែ Messi គឺលេងល្អជាងគេ»

Wayne Rooney ជឿថា ខែ្សប្រយុទ្ធ Lionel Messi គឺជាកីឡាករដែលលេងល្អជាងអតីតមិត្ដរួមក្រុមរបស់ខ្លួនគឺ Cristiano Ronaldo។

អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសនេះ បានលេងជាមួយ Ronaldo អស់ពេលចំនួនជិត៦ឆ្នាំ នៅទឹកដី Old Trafford និងបានឈ្នះពានជាច្រើនជាមួយគ្នា ជាពិសេសគឺពានរង្វាន់ Champions League កាលពីឆ្នាំ២០០៨។

បើទោះបីជាលេងជាមួយគ្នាក្ដី កាលពីថ្មីៗនេះក្នុងកិច្ចសម្ភាសមួយ Rooney បាននិយាយថា Messi ជាកីឡាករលេងល្អជាង Ronaldo ដោយបានបញ្ជាក់ថា៖

«Cristiano Ronaldo ជាមិត្ដខ្ញុំ ប៉ុន្ដែ Messi លេងល្អជាង។ Ronaldo ច្បាស់ខ្លាំងណាស់ក្នុងតំបន់គ្រោះថ្នាក់ តែ Messi នឹងធើ្វបាបអ្នកសិន មុននឹងបញ្ចប់ទីអ្នក។ ពួកគេទាំងពីរ ផ្លាស់ប្ដូរការប្រកួតជាមួយនឹងគ្រាប់បាល់របស់ពួកគេ។ យើងនឹងមិនងាយឃើញកីឡាករណាដែលមានកម្រិតដូចពួកគេទាំងពីរនេះទេ»៕

ប្រភព៖ Sportbibble

from: https://tnaot.com/km/m/detail/article/9153768