Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្ពុជា មិនមានអ្នកជាសះស្បើយ ហើយក៏មិនមានករណីឆ្លងថ្មីឡើយ

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នេះ កម្ពុជាមិនមានករណីជាសះស្បើយ និងមិនមានករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ (Covid-19) ឡើយនៅថ្ងៃទី២១ ខែមេសា។ 

មកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ១២២នាក់ ដែលមានស្រ្តីចំនួន ៣៨នាក់ និងបុរស ៨៤នាក់។ 

ជាមួយគ្នានោះ កម្ពុជាបានព្យាបាលជាសះស្បើយចំនួន ១១០នាក់ រួមមាន ជនជាតិខ្មែរ ៤៦នាក់, ចិន ១នាក់, អង់គ្លេស ៥នាក់, បារាំង ៣៨នាក់, ម៉ាឡេស៊ី ១២នាក់, ប៊ែលហ្សិក ១នាក់, អាមេរិកាំង ២នាក់, កាណាដា ២នាក់, វៀតណាម ១នាក់ និងជនជាតិឥណ្ឌូនេស៊ី ២នាក់ គិតចាប់ពីខែមករា មកដល់បច្ចុប្បន្ននេះ។

ចំពោះអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ បានថយចុះមកនៅត្រឹមចំនួន ១២នាក់ មានស្តី្រ ៧នាក់ និងបុរស ៥នាក់ នៃអ្នកឆ្លងសរុប ១២២នាក់ បើគិតត្រឹមព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នេះ៕

from: https://tnaot.com/km/m/detail/article/9153525