ភ្នំពេញ៖ រហូតមកដល់ម៉ោង ៨:០០នាទីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាពុំមានករណីឆ្លងកូវីដ១៩នោះទេ ប៉ុន្តែអ្នកជាសះស្បើយក៏គ្មានដែរ។
បើយោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានបញ្ជាក់ឱ្យដឹងថា ពេញមួយថ្ងៃកាលពីម្សិលមិញ កម្ពុជាយើងពុំរកឃើញករណីឆ្លងមេរោគកូវីដ១៩ នោះឡើយ ។ បើទោះបីជាមិនមានអ្នកឆ្លងចំនួន ១០ថ្ងៃជាប់ៗគ្នាបែបនេះក្ដី ប៉ុន្តែ CDC បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវប្រយ័ត្នជាប់ជានិច្ច មិនត្រូវថ្វីប្រហែសជាដាច់ខាត ដោយត្រូវធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាង និងពិភពលោក នៅតែបន្តរាតត្បាតខ្លាំងក្លានៅឡើយ។
សូមជម្រាបថា គិតមកត្រឹមព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ ព្រះរាជាណាចក្រកម្ពុជា រកឃើញករណីឆ្លងសរុបចំនួន ១២២នាក់ ដោយក្នុងនោះមានអ្នកជាសះស្បើយសរុប ១១០នាក់ ប៉ុន្តែគ្មានករណីស្លាប់នៅឡើយនោះទេ៕ ដោយ៖ តារា