កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលមានគណនីហ្វេសប៊ុកមួយឈ្មោះ “ស៊ីម អេសូលីតា” បានបង្ហោះនូវហេតុការណ៍ប្រទះឃើញសត្វក្រពើមួយក្បាលនៅក្នុងស្ទឹងសង្កែ ស្ថិតក្នុងឃុំក្តុលទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្រោយមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋ នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នេះក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះទៅពិនិត្យផ្ទាល់ដល់ទីតាំង និងឱ្យបានដឹងថា សត្វក្រពើខាងលើនេះមិនមែននៅរស់ក្នុងស្ទឹងនោះទេ គឺជាក្រពើដែលបានងាប់ហើយ ខណៈដែលម្ចាស់បានយកមកពីក្នុងទ្រុងចិញ្ចឹមដើម្បីពន្លះយកសាច់ និងស្បែកនៅចំណុចទីតាំងខាងលើ។
រូបតំណាង
យ៉ាងណាមិញក្រុមការងារប្រតិកម្មរហ័សក៏អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋកុំមានការភ័យខ្លាច ឬ ភ្ញាក់ផ្អើលឱ្យសោះ ព្រោះនេះជាសត្វក្រពើដែលបានងាប់បាត់ទៅហើយ៕ ដោយ ៖ សុង យូ