Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសម្នាក់មានកាតអ្នកកាសែតជាប់ខ្លួន ប៉ុន្តែពាក់ព័ន្ធនឹងករណីចែកចាយគ្រឿងញៀនយ៉ាងសកម្ម

នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នេះនគរបាលប៉ុស្តិ៍អូរឧកញ៉ាហេង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាអ្នកកាសែត ប៉ុន្តែជាមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្ម នៅក្នុងភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យខាងលើមានឈ្មោះ និន សុផល ហៅ សុខ ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បើតាមមន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា សមត្ថកិច្ចធ្វើការដកហូតបានវត្ថុតាងមួយចំនួនរួមមាន ថ្នាំញៀនចំនួន ០៥កញ្ចប់ ម៉ូតូ ០១គ្រឿង ម៉ាក FUTUR ពណ៌ខ្មៅ គ្មានស្លាកលេខ និងសម្ភារមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសាកសួរពីសមត្ថកិច្ច ដើម្បីបញ្ជាក់ពីសាវតាឱ្យបានច្បាស់លាស៕

from: https://tnaot.com/km/m/detail/article/9152424