Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រជាជនចំនួន១លាននាក់ ត្រូវបានដកឈ្មោះចេញពីពាក្យស្នើប្រាក់ឧបត្ថម្ភចំនួន ៥០០០ បាត

លេខាធិការរបស់រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Thanakorn Wangboonchachana បានថ្លែងនៅថ្ងៃនេះថា ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះប្រជាជនប្រមាណមួយលាននាក់ត្រូវបានដកឈ្មោះចេញពីបញ្ជីស្នើសុំប្រាក់ឧបត្ថម្ភចំនួន ៥០០០ បាតក្នុងមួយខែពីរដ្ឋាភិបាលថៃ កំពុងតែរៀបចំឯកសារដាក់ពាក្យម្តងទៀត។

លោកបានណែនាំឱ្យអ្នកទាំងនោះ រៀបចំឯកសារចាំបាច់ដូចជា អត្តសញ្ញាណប័ណ្ណ និងរូបថតរបស់ពួកគេដើម្បីបញ្ជាក់ថាពួកគេធ្លាប់មានការងារ ឬមុខរបរពីមុន សូម្បីតែវិក្កយបត្រទឹក ការជួលផ្ទះ ឬវិក្កយបត្រអគ្គិសនីក៏ត្រូវបង្ហាញដល់មន្រ្តីដែលនឹងទៅមើលទីលំនៅរបស់ពួកគេ។ លោកបានធានាថា នៅពេលមន្ត្រីបានយល់ព្រមលើឯកសាររបស់ពួកគេហើយ នោះប្រាក់ឧបត្ថម្ភចំនួន ៥០០០ បាតនិងចូលទៅក្នុងគណនីធនាគាររបស់ពួកគេរយៈពេល ៣ខែតែម្តង។

មនុស្សចំនួន ២៣.៥លាននាក់បានចុះឈ្មោះសម្រាប់ការឧបត្ថម្ភប៉ុន្តែមានតែ ៤.២លាននាក់ប៉ុណ្ណោះដែលបានឆ្លងកាត់ការធ្វើតេស្តនិងការទូទាត់ប្រាក់ជូន។បច្ចុប្បន្នមានប្រជាជន ៦.៣ លាននាក់កំពុងតែខ្វះឯកសារនិងកំពុងរកឯកសារបន្ថែម ហើយ៤.៤លាននាក់មានឯកសារគ្រប់គ្រាន់ហើយរង់ចាំការទូទាត់ប្រាក់  ១.៩លាននាក់កំពុងបំពេញកម្រងសំណួរតាមអ៊ីនធឺណិត ហើយប្រហែល១០.៦លាននាក់ទៀតត្រូវបានក្រុមការងារដកសំណើរដាក់ពាក្យនោះចោលក៏ប៉ុន្តែពួកគេមានសិទ្ធដាក់ពាក្យម្តងទៀតបើពួកគេមានឯកសារគ្រប់គ្រាន់វិញ ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD

from: https://tnaot.com/km/m/detail/article/9152349