សិល្បករជាតិ Chatchai Visessuwanpoom ត្រូវបានគេហៅថា «Phanomthian» ដែលជាឈ្មោះប៊ិករបស់គាត់ ហើយគាត់ក៏ជាអ្នកនិពន្ធដ៏ឆ្នើមម្នាក់របស់ប្រទេសថៃ បានទទួលមរណភាពដោយរោគាពាធ នៅថ្ងៃអង្គារវេលាម៉ោង៩ និង ១៥នាទីព្រឹកនៅមន្ទីរពេទ្យ Ramkhamhaeng ក្នុងជន្មាយុ ៨៩ឆ្នាំ។
សាច់ញាតិរបស់គាត់បាននិយាយថា ពិធីបុណ្យសពរបស់ លោកChatchai នឹងត្រូវបានពន្យារពេលដោយមិនកំណត់ថានឹងប្រារព្វនៅថ្ងៃណានោះទេ ព្រោះតែការរីករាលដាលនៃវីរុស Covid-19 ។ លោក Chatchai កើតនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៣១ និងមានស្រុកកំណើតនៅភាគខាងត្បូងនៃខេត្ត Pattani។លោក Chatchai ជាអ្នកនិពន្ធដែលបានបង្កើតស្នាដៃអក្សរសាស្ត្រជាច្រើនមិនអាចកាត់ថ្លៃបាន ក្នុងរយៈពេលជិត ៥ទសវត្សរ៍កន្លងមកហើយ។
គាត់បានសរសេរប្រលោមលោកចំនួន ៣៨រឿងដោយប្រើប៊ិក« Phanomthian »របស់គាត់ ហើយរឿងដែលទទួលបានការគាំទ្រជាងគេនោះមានដូចជា Chula Tri Khun, Leb Khrut, Phet Phra Uma, និង Siva Ratree។ រឿង« Phet Phra Uma » ជាប្រភេទខ្សែភាពយន្តបែបផ្សងព្រេងក្នុងព្រៃដែលពេញនិយមបំផុតរបស់គាត់ ត្រូវបានគេបោះពុម្ពដាក់ក្នុងទស្សនាវដ្តីថៃអស់រយៈពេលជាង ២៥ឆ្នាំហើយត្រូវបានគេរៀបចំបោះពុម្ពនិងកែសម្រួលជាច្រើនដងទៀត។
រូបតំណាង
គាត់ត្រូវបានគេដាក់ឈ្មោះជាសិល្បករជាតិក្នុងវិស័យអក្សរសាស្ត្រក្នុងឆ្នាំ ១៩៩៧ ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post