Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោក Francis Kean សម្រេចលាលែងចេញពីក្រុមប្រឹក្សានៃសហព័ន្ធបាល់ឱបពិភពលោក

លោក Francis Kean ជាប្រធានសហព័ន្ធកីឡាបាល់ឱប Fiji បានសម្រេចលាលែងចេញពីតំណែងជាក្រុមប្រឹក្សានៃសហព័ន្ធបាល់ឱបពិភពលោក នៅចំពេលដែលលោក ត្រូវបានគេចោទប្រកាន់ថាបានស្រឡាញ់ភេទដូចគ្នា និងមានការរើសអើង។

រូបតំណាង

បន្ថែមពីនេះ លោក Kean ត្រូវបានជាប់ទោសពីបទមនុស្សឃាតដោយអចេតនាកាលឆ្នាំ ២០០៧ ហើយករណីនេះ ក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់សហព័ន្ធបាល់ឱបពិភពលោកផងដែរ ក្រោយពីការចុះផ្សាយដោយកាសែត Sunday Times។

សហព័ន្ធកីឡាបាល់ឱបពិភពលោក បាននិយាយថា លោក Kean កំពុងដកខ្លួនចេញពីការដេញថ្លៃរបស់លោកសម្រាប់តំណែងជាអ្នកដឹកនាំសហព័ន្ធ ដែលបានជំនួសដោយលោក Sir Bill Beaumont។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់សហព័ន្ធកីឡាបាល់ឱបពិភពលោក បាននិយាយថា “សហព័ន្ធកីឡាបាល់ឱបពិភពលោក ទទួលយកនូវរាល់ការចោទប្រកាន់ ចំពោះ​ឥរិយាបថទាំងឡាយណាដែលការមិនរក្សាតម្លៃ និងមិនគោរពគោលការណ៍កីឡាបាល់ឱប”។ “នៅខណៈពេលនេះ គឺចាំបាច់ណាស់ត្រូវបញ្ជាក់ថាការចោទប្រកាន់ទាំងអស់ តើអាចទទួលយកបានទេ? ហើយបន្ទាប់ពីបានពិភាក្សាជាមួយសហព័ន្ធកីឡាបាល់ឱបពិភពលោករួចមក សហព័ន្ធកីឡាបាល់ឱប Fiji បានទទួលស្គាល់ពីភាពធ្ងន់ធ្ងរនៃការចោទប្រកាន់ដែលបានធ្វើឡើង និងបានអនុញ្ញាតឱ្យសហព័ន្ធកីឡាបាល់ឱបពិភពលោក បើកការស៊ើបអង្កេតផងដែរ”។

រូបតំណាង

សហព័ន្ធកីឡាបាល់ឱបពិភពលោក បានបន្ថែមទៀតថា វាគីជាការផ្តល់នូវ “រូបភាពដ៏ល្អបំផុតដល់កីឡាបាល់ឱប” ដែលលោក Kean បានសម្រេចលាឈប់ពីក្រុមប្រឹក្សា និងបានដកខ្លួនចេញពីការដេញថ្លៃធ្វើជាប្រធានសហព័ន្ធកីឡាបាល់ឱបពិភពលោក។ ទន្ទឹមនឹងនេះ សហព័ន្ធកីឡាបាល់ឱប Fiji  បាននិយាយថា អាសនៈក្រុមប្រឹក្សានៃសហព័ន្ធកីឡាបាល់ឱបពិភពលោក នឹងត្រូវជំនួសដោយនាយកប្រតិបត្តិរបស់ខ្លួន គឺលោក Jonh O’Connor។

រូបតំណាង

បច្ចុប្បន្ននេះ សហព័ន្ធកីឡាបាល់ឱប Fiji កំពុងគាំទ្រលើការដេញថ្លៃរបស់លោក Sir Bill Beaumont សម្រាប់ការបោះឆ្នោតសាជាថ្មី ដើម្បីធ្វើជាប្រធានសហព័ន្ធបាល់ឱបពិភពលោក។ លទ្ធផលនៃការបោះឆ្នោតនឹងត្រូវបានប្រកាសនាកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាបាល់ឱបពិភពលោកនៅថ្ងៃទី១២ ខែឧសភា។

ប្រែសម្រួលដោយ៖ កញ្ញា ស៊ីរ័ត្ន

ប្រភព៖ BBC

from: https://tnaot.com/km/m/detail/article/9152149