Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តម្លៃប្រេងធ្លាក់ចុះ មិននាំឱ្យថ្លៃ​អគ្គិសនី​​ធ្លាក់ចុះ​ដែរនោះទេ

ភ្នំពេញ៖ ការធ្លាក់ចុះតម្លៃប្រេង មិនមែនមានន័យថា តម្លៃអគ្គីសនីត្រូវតែចុះថ្លៃដែរនោះទេ បច្ចុប្បន្ននេះបើសិនជាយើងផលិតអគ្គិសនី ​ដោយសារប្រេង ប្រហែលប្រេងរាល់ថ្ងៃ មានតម្លៃលើស​ពេលបច្ចុប្បន្ន​។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល ថ្លែង​នៅ​ក្នុង​សន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែ និងថាមពល» នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ២០២០នេះ។

អ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល អះអាងថា បងប្អូនប្រជាពលរដ្ឋដែលទទួលបានការផ្គត់ផ្គង់ពីបណ្តាញជាតិ ក្នុង​បរិមាណ​​៩០ភាគរយ អ្នកទាំងឡាយនោះ ខ្លះបានទទួលការផ្គត់ផ្គង់ពីម៉ាស៊ីនតូចៗ នៅជនបទថ្លៃ​ភ្លើងខ្ពស់ជាង ២,០០០រៀល បើយកប្រេងទៅផលិតជាអគ្គិសនី លើសពី២,០០០រៀល នាបច្ចុប្បន្ន។

ថ្លែងក្នុងទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ព្រឹកថ្ងៃទី២១ ខែមេសានេះ លោក វិចទ័រ ហ្សូនា បានលើកឡើងថា ការផ្គត់​ផ្គង់​ថាមពលបច្ចុប្បន្ននេះ បើយើងគិតជាសមាសភាព បានមកពីប្រេងដែលចូលរួមការផលិត​តែ ៥ភាគរយទេ ហើយការផលិតពីវារីអគ្គិសនី គឺមាន៣៣ភាគរយ ពីធ្យូងថ្មមានបរិមាណ​ប្រហាក់​ប្រហែល៣២ភាគរយ។ ចំណែកការនាំចូលពីប្រទេសជិតខាង រួមមានប្រទេសថៃ ឡាវ វៀតណាម មានប្រមាណ៣៥ភាគរយ ព្រមទាំងបានមកពីថាមពលផ្សេងទៀត គឺប្រមាណ ២ភាគរយ ៕ ដោយ៖ ប៊ុនធឿន

from: https://tnaot.com/km/m/detail/article/9152121