ជនជាតិថៃចំនួន ២២នាក់ដែលវិលត្រឡប់មកពីបម្រើការងារនៅប្រទេសឡាវត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកអស់រយៈពេល ១៤ថ្ងៃ។
លោកវេជ្ជបណ្ឌិត Jinnapipat Chupanya ប្រធានការិយាល័យសុខភាពសាធារណៈខេត្តបានថ្លែងថា អ្នកទាំង ២២នាក់បានវិលត្រឡប់មកស្រុកកំណើតវិញតាមរយៈស្ពានមិត្តភាពថៃ – ឡាវទី៣ ដែលភ្ជាប់ខេត្ត Nakhon Phanom និងខេត្ត Khammouane នៃប្រទេសឡាវនៅថ្ងៃទី៧ ខែមេសា។ ពួកគេត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកនៅឯមជ្ឈមណ្ឌលសិក្សារបស់អាជ្ញាធរកៅស៊ូថៃ Ban Dong Chok ក្នុងឃុំ Nong Yat ស្រុក Muang ។
ក្នុងអំឡុងពេល ១៤ថ្ងៃនៃការដាក់ឱ្យនៅដាច់ដោយឡែក ពួកគេទាំងនោះមិនបានបង្ហាញរោគសញ្ញានៃការឆ្លងវីរុសនេះទេ។ អ្នកទាំង ២២នាក់ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញនៅថ្ងៃអង្គារនេះ បន្ទាប់ពីលោកគ្រូពេទ្យJinnapipat យល់ព្រមឱ្យចាកចេញ។ ស្ពានមិត្តភាពថៃ – ឡាវទី៣បានបិទដោយគ្មានកំណត់ថ្ងៃបើកវិញចាប់ពីថ្ងៃទី២២ ខែមីនាដោយសារការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុស Covid-19 ។ ប្រជាជនមិនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ស្ពានក្នុងអំឡុងពេលបិទឡើយលើកលែងតែការដឹកជញ្ជូនទំនិញប៉ុណ្ណោះ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post