Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រដ្ឋាភិបាលអាល្លឺម៉ង់​ពុះកញ្ជ្រោលចង់​ជំនួសយន្តហោះ​ បំពាក់អាវុធនុយក្លេអ៊ែរ

កងកម្លាំង​ប្រដាប់អាវុធ​អាល្លឺម៉ង់​​ ជាយូរមកហើយ​​ស្វះស្វែងរក​ការ​ប្តូរផ្លាស់​ឲ្យបានសមរម្យ​​​​ចំពោះយន្តហោះ ប្រភេទ ​Tornado ដែលមានអាយុ​កាលកាន់តែចាស់ ដាក់ប្រើប្រាស់​តាំងពី​ឆ្នាំ១៩៨៣ រហូតមកនោះ ។ 

រដ្ឋាភិបាល​អាល្លឺម៉ង់​បានបញ្ជាក់ថា យន្តហោះចម្បាំង​ Tornado បំពាក់គ្រាប់បែក​នុយក្លេអ៊ែរ ដែលមានអាយុ​ចាស់ អាចនឹងជំនួស​ដោយ​យន្តហោះចម្បាំង Eurofighters និងយន្តហោះ F-18 ​ពីក្រុមហ៊ុន​ប៊ូអ៊ីង​ មូលដ្ឋាន​នៅអាមេរិក ។ គម្រោងផែនការមួយនេះ​បាននាំឲ្យខឹងសម្បារខ្លាំង​ពីគណបក្ស​សង្គម​ប្រជាធិបតេយ្យ (SPD)។ នេះបើតាម​ការផ្សាយ​របស់ប្រភព AFP។

អ្នកនាំពាក្យ​ក្រសួង​ការពារជាតិអាល្លឺម៉ង់ Arne Collatz-Johannsen បានប្រាប់​អ្នកកាសែត​នៅទីក្រុង​ប៊ែកឡាំង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ថា ការសម្រេច​ផ្លូវការមួយ​នឹងបញ្ជូន​ទៅកាន់គណៈកម្មការការពាររបស់សភា Bundestag «នៅថ្ងៃឆាប់ៗខាងមុខ» ។ 

អ្នកនាំពាក្យ​បានបញ្ជាក់ថា យើង​បានផ្តល់អនុសាសន៍​ចម្រុះមួយ​ក្នុងដំណោះស្រាយ​ ដែលអាច​រក្សា​ឧស្សាហកម្ម​ការពារជាតិ​អឺរ៉ុប​ឲ្យនៅតែមានសមត្ថភាព ហើយអ្វីបន្ថែមទៀតនោះ ទាក់ទង​តិច​ជាង​៣ភាគ នៃចំនួនសរុប អាចជាអ្នកផ្គត់ផ្គង់​មិនមែន​ជាក្រុមហ៊ុននៅអឺរ៉ុប ។ 

ប្រភពបន្តថា រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់  Annegret Kramp-Karrenbauer បានថ្លែងប្រាប់​សមភាគី​សហរដ្ឋអាមេរិក​  Mark Esper អំពីគម្រោងការនេះ​កាលពីចុងសប្តាហ៍​កន្លង ។ 

ប្រភពមិនបញ្ចេញឈ្មោះ ត្រូវបានភ្នាក់ងារកាសែត AFP ដកស្រង់ចុះផ្សាយ ដោយអះអាងថា មុនដំបូង រដ្ឋាភិបាល​មានផែនការ​ទិញ​យន្តហោះចម្បាំង Eurofighters ផលិតដោយក្រុមហ៊ុន​អ៊ែរបឺស​ចំនួន​៩០គ្រឿង និងទិញ​យន្តហោះ F-18 ផលិតដោយក្រុមហ៊ុន​ប៊ូអ៊ីង​ចំនួន ៤៥គ្រឿង ហើយយន្តហោះ​ F-18s ចំនួន​៣០គ្រឿង​​អាចនឹងបំពាក់ និងដឹក​អាវុធ​នុយក្លេអ៊ែរអាមេរិក ។ 

ការសម្រេច​ចិត្ត​របស់រដ្ឋមន្ត្រី​ក្រសួងការពារជាតិអាល្លឺម៉ង់​ ដំណាលពេលគ្នានោះ បាននាំឲ្យ​មានការរិះគន់​ពីសមាជិកគណបក្ស SPD ដែល​ជាដៃគូសម្ពន្ធភាព​នយោបាយវ័យក្មេង​ជាមួយរដ្ឋាភិបាល​លោកស្រី អេនហ្គេឡា ម៉ាកែល ។ 

ប្រធានគណៈកម្មការ​ការពារជាតិ​របស់សភាអាល្លឺម៉ង់​លោក Wolfgang Hellmich បានថ្លែង​ក្នុងសន្និសីទកាសែតថា «មិនមានអ្វីត្រូវបានធ្វើឡើងដោយតម្លាភាព​​ជាមួយ​ពួកយើងសោះ ទោះ​តាមវិធីណាក៏ដោយ ហើយមកទល់ពេលនេះ យើងមិនទាន់ទទួលបានរបាយការណ៍អ្វីទាំងអស់»។

សមាជិកសភា​គណបក្ស SPD នៅតែជំទាស់​គម្រោងការរបស់ក្រសួងការពារជាតិ​ ទិញ​យន្តហោះចម្បាំង​អាមេរិក ហើយដែលអាចបំពាក់គ្រាប់បែក​នុយក្លេអ៊ែរ ។ ជាការឆ្លើយតប​ទៅវិញ ក្រសួងការពារជាតិអាល្លឺម៉ង់​បានអះអាងថា រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Olaf Scholz ​នៃគណបក្ស SPD និង​រដ្ឋមន្ត្រីក្រសួងការបរទេស Heiko Maas ត្រូវបានជូនដំណឹង​រួចហើយអំពីរឿងទិញអាវុធនេះ ។ 

ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន កាលខែកញ្ញាឆ្នាំ ២០១៩ លោក Kramp-Karrenbauer បានថ្លែងថា យន្ដហោះដែលត្រូវជ្រើសរើសដើម្បីជំនួសយន្តហោះ Tornado នោះ គួរតែអាចដោះស្រាយដោយរលូននូវតួនាទីពីររបស់យន្ដហោះអាយុចាស់ ។ នេះបញ្ជាក់ពីយន្ដហោះចម្បាំងដែលបម្រើការជាអ្នកបំផ្ទុះគ្រាប់បែកក្នុងសង្គ្រាមធម្មតា និងរក្សាសមត្ថភាពផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ B61 របស់អាមេរិក។

ដូចគ្នានេះផងដែរ កាលពីឆ្នាំមុន ទីក្រុងប៊ែកឡាំងបានបោះបង់ចោលផែនការរបស់ខ្លួនក្នុងការទិញ យន្តហោះចម្បាំងបំបាំងកាយ F-35 របស់ក្រុមហ៊ុន Lockheed Martin ដែលមានសមត្ថភាព ប្រតិបត្តិការទាំងការវាយប្រហារលើដី និងបេសកកម្មនៅលើអាកាស ក្នុងគោលបំណងដើម្បីជំនួសយន្តហោះ Tornados ដែលបានដាក់ឲ្យប្រើប្រាស់ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៨០​មកនោះ​៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9152045