Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឱក សុគន្ធកញ្ញា នៅផ្ទះមានពេលវេលាគ្រប់គ្រាន់មើលថែកូនប្រុស

បច្ចុប្បន្ននេះប្រទេសកម្ពុជា ក៏ដូចជាពិភពលោកកំពុងតែរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំវីរុសដ៏កាចសាហាវកូវីដ១៩ ដែលកំពុងតែរាតត្បាត។

បើងាកទៅមើលកំពូលតារាចម្រៀងស្រីដ៏ល្បីអ្នកនាង ឱក សុគន្ធកញ្ញា ក្រោយពីមានពេលវេលាគ្រប់គ្រាន់ ស្នាក់នៅផ្ទះមិនចេញក្រៅ ដោយសារបញ្ហាកូវីដ១៩កំពុងតែវាយលុក គេសង្គេតឃើញថា តារាស្រីរូបនេះបានយកពេលវេលានៅជាមួយស្វាមី បីបាច់ថែរក្សាកូនប្រុសជាទីស្រលាញ់ ងូតទឹកឲ្យ ប្រឡែងលេង មើលទៅពិតជាមានក្តីសុខ និងពោរពេញដោយសុភមង្គល។

គួរបញ្ជាក់ថាមកទល់នឹងពេលនេះកូនប្រុសអ្នកនាង ឱក សុគន្ធកញ្ញា ទើបតែមានអាយុ ៥ខែប៉ុណ្ណោះ មើលទៅមុខមាត់ពិតជាឃ្យូត និងគួរឲ្យស្រលាញ់ជាពិសេសគឺខ្នាញ់ត្រង់ថ្ពាល់ខួចតែម្តង៕

អត្ថបទដោយ៖ លក្ខិណា

from: https://tnaot.com/km/m/detail/article/9152044