Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពិធីបួសរ៉ាម៉ាឌន របស់បងប្អូនខ្មែរឥស្លាម មិនត្រូវអនុញ្ញាតឱ្យប្រារព្ធនោះទេ

ភ្នំពេញ៖ ពិធីបួសរ៉ាម៉ាឌន ដែលជាពិធីបុណ្យធំបំផុតរបស់បងប្អូនខ្មែរឥស្លាម មិនត្រូវអនុញ្ញាតឱ្យប្រារព្ធពិធីជួបជុំដូចកាលគ្រាកន្លងនោះឡើយ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើយោងតាមសម្ដីរបស់លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។

នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីបច្ចុប្បន្នភាព នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់សហគមន៍ខ្មែរឥស្លាម លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ពិធីបួសរ៉ាម៉ាឌន សម្រាប់បងប្អូនខ្មែរកាន់ឥស្លាម មិនត្រូវអនុញ្ញាតឱ្យប្រារព្ធពិធីជួបជុំធំដុំដូចរាល់ឆ្នាំនោះឡើយ ដើម្បីចូលរួមទបស្កាត់ការឆ្លងជំងឺកូវីដ១៩ ដោយអនុញ្ញាតឱ្យប្រារព្ធពិធីបួសនេះ នៅតាមផ្ទះរៀងៗខ្លួន មិនចាំបាច់ការជួបជុំគ្នាឡើយ។ 

លោកទេសរដ្ឋមន្ត្រី ក៏បានបន្តថា សាសនាអ៊ីស្លាម មិនយកទោសចំពោះអ្នកមិនបានធ្វើខុសនោះទេ ហើយប្រសិនបើយើងមិនបានចម្លងជំងឺកូវីដ១៩ ទៅកាន់អ្នកដទៃនោះគឺជាបុណ្យមួយទៅហើយ ។ ហើយលោកក៏បានអំពាវនាវ ឱ្យបងប្អូនខ្មែរឥស្លាមទាំងអស់ យោគយល់ចំពោះការហាមមិនឱ្យប្រារព្ធពិធីបួសរ៉ាម៉ាឌនជួបជុំគ្នានេះផងដែរ ព្រោះដើម្បីបង្ការការរាតត្បាតជំងឺកូវីដ១៩ នៅក្នុងសហគមន៍។

សូមជម្រាបជូនថា មានបងប្អូនខ្មែរឥស្លាមសរុបចំនួន ៣៣នាក់ដែលបានឆ្លងវីរុសកូវីដ១៩ ដោយនៅក្នុងនោះមាន ៣២នាក់ហើយ ដែលបានជាសះស្បើយពីជំងឺដ៏កាចសាហាវមួយនេះ។ បើយោងតាមលោក អូស្មាន ហាស្សាន់ បានបញ្ជាក់ឱ្យដឹងថា បុរសម្នាក់ដែលមិនទាន់ជាសះស្បើយនោះ គឺមកពីអ្នកជំងឺគាត់មានអាយុច្រើន និងមានជំងឺប្រចាំកាយផងដែរ ទើបធ្វើឱ្យបុរសម្នាក់នោះមិនទាន់ជាសះស្បើយ ប៉ុន្តែលោក ហាស្សាន់ ថា បច្ចុប្បន្នអ្នកជំងឺខ្មែរឥស្លាមដែលនៅសល់ម្នាក់នេះ គឺមានសុខភាពល្អជាធម្មតា នឹងអាចជាពីកូវីដ១៩ ក្នុងពេលឆាប់ៗនេះ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9152024