នាយករដ្ឋមន្ត្រី អ៊ីតាលី លោក Giuseppe Conte បានប្រកាស នៅថ្ងៃទី២១ ខែមេសា ថា ប្រទេសនៅក្នុងតំបន់អឺរ៉ុប មានគម្រោងកាត់បន្ថយការរឹតត្បិតដោយសារកូវីដ១៩ ចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ។
គេហទំព័រ Bloomberg បានផ្សាយថា រដ្ឋាភិបាលអ៊ីតាលី មានគម្រោងកាត់បន្ថយ ការរឹតត្បិតធ្វើដំណើរនៅថ្ងៃទី៤ ខែមេសា។ នាយករដ្ឋមន្ត្រី Giuseppe Conte បានបញ្ជាក់ថា អ៊ីតាលីកំពុងតែធ្វើការជាមួយក្រុមអ្នកឯកទេស ស្ដីពីផែនការត្រូវរស់នៅជាមួយស្ថានភាពកូវីដ១៩ ដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ។
គិតដល់ម៉ោង១៤ និង៣០នាទី ថ្ងៃទី២១ ខែមេសា អ៊ីតាលី មានអ្នកឆ្លងកូវីដ១៩ ជាង១៨១ ពាន់នាក់ និងស្លាប់ជាង២៤ពាន់នាក់។ អ៊ីតាលី ស្ថិតក្នុងលំដាប់ទី៣ នៃប្រទេសមានចំនួនអ្នកស្លាប់ច្រើន នៅលើពិភពលោក។
កាលពីថ្ងៃទី២០ ខែមេសា រដ្ឋាភិបាលអ៊ីតាលីបានសម្រេចបន្ថយពេលវេលាបោះឆ្នោត ដែលនឹងត្រូវធ្វើឡើង នៅខែឧសភា ដោយពន្យារពេល រហូតទៅដល់ខែកញ្ញាវិញ៕ ប្រែសម្រួលដោយ៖ MEO