Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុមគ្រូពេទ្យអាមេរិក ស្ទាក់រថយន្ត​ក្រុមបាតុករទាមទារសេរីភាពធ្វើដំណើរ

ក្រុមគ្រូពេទ្យ និង គិលានុបដ្ឋាយិកា នៅរដ្ឋ​ Colorado ​បាននាំគ្នាដង្ហែក្បួន ប្រឆាំងនឹង​ក្រុម​បាតុករ​ទាមទារ លុបច្បាប់បម្រាមគោចរ​។ ក្រុមគ្រូពេទ្យពិតជាបានហត់នឿយខ្លាំងណាស់ ដោយសារតែមានចំនួនអ្នកឆ្លង កើនឡើងខ្ពស់។

សារព័ត៌ NBC បានផ្សាយថា​ ក្រុមគ្រូពេទ្យ បានធ្វើការទាំងថ្ងៃទាំងយប់ ដោយសារ​តែមាន​អ្នក​ជំងឺច្រើន ប៉ុន្តែពលរដ្ឋបែរជាចង់បានសេរីភាពធ្វើដំណើរ ហើយវាអាចនឹងមានអ្នកឆ្លងច្រើន​ទៀត។ នៅក្នុងរដ្ឋ Colorado ​មានអ្នកស្លាប់ដោយកូវីដ១៩ កើនដល់ទៅ​៤០០នាក់ ។

នាង​ Alexis ​ជាគ្រូពេទ្យម្នាក់ នៅក្នុងតំបន់​ Denver បាននិយាយថា «ខ្ញុំក៏មិនចង់​ឃុំខ្លួន នៅក្នុងផ្ទះដែរ ប៉ុន្តែនៅពេលនេះ ជារឿងដែលត្រូវរួមគ្នា ទប់ស្កាត់ជំងឺឆ្លង»។

សកម្មភាពខាងលើ​បានកើតឡើង ក្រោយពេលក្រុមបាតុករទាមទារលុបច្បាប់បម្រាមគោចរ​ផ្តល់​សិទ្ធិសេរីភាព​ក្នុងការធ្វើដំណើរ និងការទៅធ្វើការដូចដើមវិញ។ ការធ្វើបាតុកម្មនេះ​បាន​កើត​ឡើង ក្រោយពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​ បានបង្ហោះនៅលើបណ្តាញសង្គម​ Twitter អំពាវនាវដល់ពលរដ្ឋ​រំដោះ បណ្តារដ្ឋរបស់ខ្លួនរួចផុតពីច្បាប់គម្លាតសង្គម​៕ ប្រែ​សម្រួល​ដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9151943