Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រជាជនអាមេរិកប្រហែល ៣លាននាក់ គ្មានលទ្ធភាពបង់ប្រាក់កម្ចីលើទ្រព្យបញ្ចាំ

យោងតាមសមាគមអ្នកខ្ចីប្រាក់បញ្ចាំរបស់អាមេរិក បានឱ្យដឹងថា ចំនួនប្រជាជននៅអាមេរិកដែលកំពុងមានបញ្ហាលំបាកក្នុងការបង់ប្រាក់កម្ចីលើទ្រព្យបញ្ចាំ មានកើនឡើងយ៉ាងកំហុក នៅពេលដែលសេដ្ឋកិច្ចប្រទេសនេះមានការធ្លាក់ចុះខ្លាំង ដោយសារតែជំងឺឆ្លងរាលត្បាតកូវីដ ១៩។ ប្រជាជនប្រហែលជិត ៣លាននាក់ ដែលបានដាក់ទ្រព្យបញ្ចាំ បានបង់ប្រាក់កម្ចីរបស់ពួកគេយឺតយ៉ាងហោចណាស់ក៏មួយខែដែរ។

រូបតំណាង

នៅអាមេរិក កម្ចីប្រមាណជិត ៦% នៃកម្ចីដែលមានដាក់ទ្រព្យបញ្ចាំទាំងអស់ ត្រូវបានពន្យាពេលប្រតិបត្តិការទារបំណុល។ កាលពីសប្តាហ៍មុននេះ មានកម្ចីទិញផ្ទះប្រមាណជា ៣.៧% ហួសកាលកំណត់យ៉ាងហោចណាស់មួយខែដោយមិនទាន់បង់ប្រាក់កម្ចី ដែលនេះកាលពីដើមខែមីនាមានតែត្រឹម ០,២៥%ប៉ុណ្ណោះ។ ប្រធានសេដ្ឋវិទូរបស់MBA លោក Mike Fratantoni បានមានប្រសាសន៍ថា តួលេខខ្ពស់នៃការបង់ប្រាក់កម្ចីលើទ្រព្យបញ្ចាំយឺតនេះ គឺមិនធ្លាប់មានពីមុនមកនៅអាមេរិក។ លោក Fratantoni បានបន្ថែមទៀតថា ចំនួននេះនឹងនៅតែកើនឡើងបន្ថែមទៀត ដោយហេតុថាកាលពីសប្តាហ៍មុននេះ មានម្ចាស់ផ្ទះដែលបានដាក់ទ្រព្យបញ្ចាំប្រហែល ១,៨% បន្ថែមទៀត បានទូរស័ព្ទទៅធនាគារ ដើម្បីស្នើសុំពន្យាពេលបង់ប្រាក់កម្ចី។

រូបតំណាង

ក្នុងពេលបច្ចុប្បន្ន ប្រជាជនអាមេរិកប្រមាណជាង ២២លាននាក់ បានដាក់ពាក្យស្នើសុំអត្ថប្រយោជន៍នៃការអត់ការងារសម្រាប់ខែមុន(ខែមីនា) ហើយស្របពេលជាមួយគ្នា ម្ចាស់ផ្ទះទាំងឡាយណាដែលយកទ្រព្យទៅបញ្ចាំ កំពុងតែទាញយកនូវអត្ថប្រយោជន៍ពីច្បាប់ CARES ដែលរារាំងមិនឱ្យមានការរឹបអូសទ្រព្យសម្បត្តិរបស់ខ្លួនដែលបានដាក់បញ្ចាំ។

រូបតំណាង

ច្បាប់នេះ ក៏បានអនុញ្ញាតឱ្យម្ចាស់ផ្ទះអាចស្នើសុំកាត់បន្ថយរយៈពេល ឬពន្យាពេលសងបាន១២ខែ សម្រាប់ការទូទាត់ប្រាក់កម្ចីរបស់ពួកគេ ដោយគ្មានការពិន័យ៕

ប្រែសម្រួលដោយ៖ កញ្ញា​ ស៊ីរ័ត្ន

ប្រភព៖ CBS News

from: https://tnaot.com/km/m/detail/article/9151938