Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទាហានរុស្ស៊ី​១៥ពាន់នាក់ ដាក់ឲ្យនៅដោយឡែក​ ក្រោយចូលរួមហាត់សមនៅទីក្រុងមូស្គូ

សារព័ត៌មាន​ Business Insider ​នៅថ្ងៃទី​២០ ខែមេសា​ បានផ្សាយថា ទាហាន​១៥ពាន់នាក់​ត្រូវបានកាត់ផ្តាច់ ក្រោយចូលរួមហ្វឹកហាត់ នៅទីក្រុងមូស្គូ​ ត្រៀមព្យុហយាត្រា នៅខែឧសភា ខាងមុខ​។​ ប៉ុន្តែពិធីនោះត្រូវបានលុបចោល ដោយសារមានអ្នកឆ្លងកូវីដ១៩ កាន់តែច្រើនឡើង​ នៅក្នុងប្រទេសនេះ។

ក្រសួងការពារជាតិរុស្ស៊ី​ កាលពីថ្ងៃទី ២០ខែមេសា បានបញ្ជាក់ថា ទាហាន បានបញ្ជូន​ទៅកាន់ទីតាំង​យោធា ហើយបានកាត់ផ្តាច់ ​ក្នុងរយៈពេល​១៤ថ្ងៃ។ ចំណែកសព្វាវុធ ដែលបានបញ្ជូនទៅទីក្រុងមូស្គូនោះ ក៏បានបាញ់ថ្នាំសម្លាប់វីរុសផងដែរ​។ ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ គេមិនទាន់ដឹងថា តើមានទាហានឆ្លងកូវីដ១៩ដែរឬទេ?

នេះជាលើកទីមួយដែលរុស្ស៊ីផ្អាកដង្ហែក្បួនព្យុហយាត្រា ថ្ងៃជ័យជម្នះ ថ្ងៃទី​៩ ខែឧសភា ហើយពិធីនេះធ្លាប់តែធ្វើឡើង នៅទីក្រុងមូស្គូជារៀងរាល់ឆ្នាំ។ នៅក្នុងឆ្នាំ​២០២០នេះ ក៏បានត្រៀមទាហាន​១៥ពាន់នាក់​មកហ្វឹកហាត់ ប៉ុន្តែដោយសារតែមានអ្នកឆ្លង ច្រើន ទើបរុស្ស៊ីសម្រេចលុបចោលវិញ។

បច្ចុប្បន្នរុស្ស៊ី មានអ្នកឆ្លងកូវីដ១៩ កើនឡើងដល់ទៅជាង​៤៧ពាន់នាក់ ក្នុងនោះមានអ្នកស្លាប់ ៤០៥នាក់ផងដែរ​៕ ប្រែសម្រួលដោយ៖​ MEO

from: https://tnaot.com/km/m/detail/article/9151744