ខេត្តព្រះសីហនុ៖ ចាប់ខ្លួនជំនួយការចាងហ្វាងកាសែត គំនិតខ្មែរ ម្នាក់គឺលោក និន សុផល ពីបទចែកចាយគ្រឿងញៀន។
កាលព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនលោក និន សុផល មុខរបរជាជំនួយការចាងហ្វាងកាសែតគំនិតខ្មែរ ពីបទចែកចាយគ្រឿងញៀន ដោយបានដកហូតគ្រឿងញៀនចំនួន ៥ កញ្ចប់តូច និងសម្ភារៈពាក់ព័ន្ធបទល្មើសមួយចំនួនផ្សេងទៀត។
ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើរួចមក សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានកសាងសំណុំរឿង និងបានបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងនៃខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ដោយ៖ ភាព