Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខេត្ត Ayutthaya មានអ្នកឆ្លងវីរុសកូរ៉ូណាចំនួន២ករណីបន្ថែមទៀត

នៅ Ayutthaya មានអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន២នាក់ថែមទៀត ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅក្នុងខេត្តកើនដល់ ៨នាក់។ ករណីថ្មីនេះត្រូវបានរាយការណ៍ទៅគណៈកម្មាធិការជំងឺឆ្លងខេត្តនៅឯកិច្ចប្រជុំប្រចាំថ្ងៃនៅព្រឹកថ្ងៃអង្គារនេះ។

ម្នាក់ជាបុរសជនជាតិថៃអាយុ ៥៧ឆ្នាំដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដែលបានស្លាប់បន្ទាប់ពីត្រឡប់មកពីពិធីបុណ្យសាសនានៅប្រទេសឥណ្ឌូនេស៊ី។ ម្នាក់ទៀតជាបុរសអាយុ ២៣ឆ្នាំ មកពីស្រុក Wang Noi ។ គាត់គឺជាអ្នកបើកឡានដឹកទំនិញនៅតំបន់ Don Muang នៃទីក្រុងបាងកក។ ក្នុងចំណោមអ្នកឆ្លងទាំង ៨ករណីមាន ៤ នាក់់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ មានម្នាក់បានស្លាប់  បីនាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នៅក្នុងកិច្ចប្រជុំដែលដឹកនាំដោយលោកអភិបាល Panu Yaemsri ក៏បានពិភាក្សាផងដែរពីក្រុមសប្បុរសធម៌ដែលមានគម្រោងចែកស្បៀងអាហារ និងថវិកាដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារវីរុសកូរ៉ូណា។

រូបតំណាង

ចំពោះការចែកអំណោយនេះក៏មានការព្រួយបារម្ភថា ប្រជាជនដែលប្រមូលផ្ដុំដើម្បីទទួលអំណោយអាចនឹងមិនគោរពតាមគោលការណ៍រក្សាគម្លាត

ដែលជាហេតុអាចបណ្តាលឱ្យមានហានិភ័យក្នុងការឆ្លងវីរុសនេះផងដែរ។  អាជ្ញាធរមានការឯកភាពគ្នាថា ក្រុមសប្បុរសធម៌ត្រូវតែជូនដំណឹងដល់មន្រ្តីមូលដ្ឋានជាមុនដើម្បីត្រៀមរៀបចំនិងធានាបាននូវការចែកចាយប្រកបដោយសុវត្ថិភាពនិងរហ័ស។ អ្នកដែលត្រូវមកទទួលអំណោយ គួរតែពាក់ម៉ាស លាងដៃជាមួយជែលអនាម័យ ត្រួតពិនិត្យសីតុណ្ហភាព ហើយរង់ចាំនៅក្នុងជួរដោយមានគម្លាតពីគ្នាដ៏សមស្របមួយ។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖​ Bangkok Post

from: https://tnaot.com/km/m/detail/article/9151738