Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ព្រាប សុវត្ថិ បរិច្ចាគ​​បៀវត្ស​ខ្លះ​​ជួយ​ជាតិ ខណៈប្រទេសកំពុងមានជំងឺកូវីដ១៩

លោក ព្រាប​ សុវត្ថិ ជា​តារាចម្រៀង​ជួរមុខ​ដ៏ល្បី​ម្នាក់​នៅ​ក្នុង​ប្រទេសកម្ពុជា ហើយ​លោក​ក៏​បាន​ចូលរួមចំណែកជួយសង្គមជា​ហូរហែរមក​ដែរ។

កាល​ពី​ថ្ងៃទី១៨ ខែ​មេសា ឆ្នាំ ២០២០នេះ បើតាម Facebook ផ្ទាល់​ខ្លួន​របស់​លោកបានបង្ហោះថា «ក្នុងស្មារតីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលទៅលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩(COVID-19) ដែលកំពុងបន្តរាតត្បាតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាទូទាំងសាកលលោក យើងខ្ញុំបានចូលរួមបរិច្ចាគថវិកា ជូនទៅគណកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩(COVID19)។»

ក្នុង​នាម​ជា​នាយ​រង​ការិយាល័យ​ទី៥ នៃ​កងទ័ព​ជើង​គោក លោក ព្រាប សុវត្ថិ បាន​បរិច្ចាគ​ប្រាក់​បៀវត្ស​ផ្ទាល់​ខ្លួន​ចំនួន​ ៤០​ម៉ឺន​រៀល រយៈ​ពេល​ ៦​ខែ គឺ​គិត​ចាប់​ពី​ខែ​ឧសភា ដល់​ខែ​តុលា ឆ្នាំ​២០២០ ដល់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។

រូបថត៖​ ហ្វេសប៊ុក ព្រាប សុវត្ថិ

គួ​រំលឹក​ថា កាល​ពី​ពេលមាន​ការ​ឆ្លង​រាតត្បាត​ជា​សកល​នូវ​មេរោគ​កូវីដ១៩ លោក ព្រាប សុវត្ថិ ក៏​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ដែរ​ជាមួយ​តារា​ផ្សេង​ទៀត​ តាម​រយៈ​លោក ហេង ឡុង ដែល​ជា​តំណាង​សមាគម​សិល្បករ​ខ្មែរ ដើម្បី​យក​ទៅ​ធ្វើ​សកម្មភាព​​មនុស្សធម៌​ក្នុង​គ្រាប្រទេសយើង​ក៏​កំពុង​មានការរាតត្បាតដោយ​ជំងឺកូវីដ១៩៕

អត្ថបទ៖ ផេង ផលធិតា

from: https://tnaot.com/km/m/detail/article/9151676