Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្ពុជានឹង​ផលិត​មាសនៅតំបន់អូរខ្វាវស្រុកកែវសីមាខេត្តមណ្ឌលគិរី

រាជធានី​ភ្នំពេញ​៖ ​​យើង​បាន​រក​ឃើញ​ជម្រក​រ៉ែ​មាស​មួយ ដែល​មា​នទី​តាំងនៅ​ក្នុង​តំបន់ ដែល​​ហៅ​ថា​ តំបន់ អូរ​ខ្វាវ ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ហើយ​យើង​សង្ឃឹមថា នឹង​អាច​មាន​ផលិតផល​មាស​របស់​កម្ពុជា នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​ ។

នេះបើតាមលោក យស មុនី​រ៉ាត់ ​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល ថ្លែង​នៅ​ក្នុង​សន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែ និងថាមពល» នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ២០២០នេះ។

​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល បាន​បញ្ជាក់​ថា អាជីវកម្មឧស្សាហកម្ម ខ្នាត​អន្តរជាតិ ​ នៅ​ក្នុង​តំបន់ ដែលហៅថា​​តំបន់អូរ​ខ្វាវនេះ នឹង​អាច​មាន​ផលិតផល​មាស​របស់​កម្ពុជា នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ទៅ​តាម​ផែនការ​។

សូម​បញ្ជាក់​ថា​កន្លង​មក​មាន​ក្រុមហ៊ុន​បរទេស ​ជា​ច្រើន​បាន​សិក្សា​ស្រាវជ្រាវ​នៅ​បណ្តា​ខេត្ត​មួយ​ចំនួន​នៅ​កម្ពុជា​អំពី​រ៉ែ​មាស តែ​កន្លង​មក​មិន​ទាន់​មានការ​ធ្វើ​អាជីវកម្ម​ធំដុំ​នៅឡើយ​ទេ។ កន្លង​មក​នៅ​មាន​បងប្អូន​ខ្មែរ​មួយចំនួនបង្កើតអាជីវកម្មរ៉ែនៅតំបន់ចុងផ្លាស់ខេត្តមណ្ឌលគិរី ដែលត្រូវអនុញ្ញាតដោយអជ្ញាធរ ប៉ុន្តែដោយសារតែ ប្រជាពលរដ្ឋមិនគោរពតាមច្បាប់ដែលតម្រូវឲ្យជីកជម្រៅចុះក្រោមត្រឹម៥ម៉ែត្រ អាជីវកម្មទាំងនោះក៏ត្រូវបានបញ្ឈប់ទាំងអស់៕ ដោយ៖ ប៊ុនធឿន

from: https://tnaot.com/km/m/detail/article/9151470