Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រព័ន្ធផ្សព្វផ្សាយ​៖ លោក គីម ជុងអ៊ុន អាចមានសុខភាពខ្សោយ​ ក្រោយវះកាត់

ប្រភពព័ត៌មាន CNN បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក​ គីម ជុងអ៊ុន អាយុ​៣៦ឆ្នាំ អាច​មាន​សុខភាពខ្សោយធ្ងន់ធ្ងរ បន្ទាប់​ពីទទួលការវះកាត់។ ប្រព័ន្ធផ្សព្វផ្សាយ​កូរ៉េខាងត្បូង​ផ្សាយថា លោក​គីម ជុងអ៊ុន បានវះកាត់ជំងឺសរសៃឈាមបេះដូង ។ 

គេហទំព័រ Daily NK របស់កូរ៉េខាងត្បូង​ បានផ្សាយ​ កាលពីថ្ងៃទី២០ ខែមេសា ថា លោក​ គីម ជុងអ៊ុន បានកំពុងទទួលការវះកាត់​សរសៃឈាមបេះដូង​ កាលពី​ដើមខែនេះ។ ប្រភពនេះ​ដកស្រង់​ប្រភព​ពីរ៉យទ័រ ។ 

ដកស្រង់​ព័ត៌មានពីមន្ត្រីអាមេរិកមួយរូប​ ដែលជាអ្នកដឹង​ព័ត៌មាន​ទាក់ទងស្ថានភាព​របស់លោក​គីម ជុងអ៊ុន​នោះ, ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន​ CNN បានផ្សាយថា លោក គីម អាច «ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខាងសុខភាព» ​ក្រោយពី​ការវះកាត់ ។ 

មន្ត្រីកូរ៉េខាងត្បូង ​បានបញ្ជាក់ប្រាប់​ប្រភព APថា ពួកគេ​នៅមិនទាន់​អាចបញ្ជាក់​បានភ្លាមៗ​ឡើយ​ ទាក់ទង​សុខភាព​ទន់ខ្សោយរបស់មេដឹកនាំ​ គីម ជុងអ៊ុន​ ក្រោយការវះកាត់។ មន្ត្រីកូរ៉េខាងត្បូង​ បានបញ្ជាក់ថា ខ្លួនកំពុង​ពិនិត្យ​មើលជាក់លាក់ទាក់ទង​ទៅនឹង​សេចក្តី​រាយការណ៍​ទាំងនោះ។ កាសែត Yonhap ក្រោយមក​បានចេញផ្សាយថា មន្ត្រីរដ្ឋាភិបាល​កូរ៉េខាងត្បូង​ បានបដិសេធ​របាយការណ៍ព័ត៌មាន ដែលថា សុខភាព​របស់​លោក ​គីម មានសភាពទន់ខ្សោយ ។ 

គួរបញ្ជាក់ថា កាលថ្មីៗនេះ លោក គីម ជុងអ៊ុន​ បានអវត្តមាន ក្នុងពិធីប្រារព្ធ​ខួប​កំណើត​​ជីតា​ និងជាស្ថាបនិក​​កូរ៉េខាងជើង លោក គីម អ៊ីលស៊ុង កាលពីថ្ងៃទី១៥ ខែមេសា ដែលនាំឲ្យមាន​ការសង្ស័យ អំពី​ស្ថានភាព​សុខភាព​របស់គាត់ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9151356