Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

៥ថ្ងៃបន្តបន្ទាប់គ្នា វៀតណាមមិនមាន​ករណី COVID-19 ទេ

ប្រទេសវៀតណាម​មិនមានករណីថ្មី កូវីដ​១៩ ​នោះទេ កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ធ្វើឲ្យប្រទេសនេះ​ ៥ថ្ងៃបន្តបន្ទាប់​គ្នា​មិនមាន​​អ្នកឆ្លងថ្មី ។ 

នៅទូទាំងប្រទេស​ មានឆ្លង​សរុប​២៦៨នាក់ នៅទ្រឹងដដែល​តាំងពីថ្ងៃព្រហស្បតិ៍​សប្តាហ៍មុន ហើយក្នុងនោះ​ ២១៥ នាក់បានចាកចេញពីមន្ទីរពេទ្យ ។ 

អាជ្ញាធរវៀតណាម​បានរិតបន្តឹង​យុទ្ធនាការ​ឃ្លាតឆ្ងាយពីសង្គម​របស់ប្រជាជនជាខ្លាំង​ ក្នុងនោះដូចជាទៅទីក្រុងហាណូយ, ហូវជីមិញ និងបណ្តាខេត្ត​ដទៃផ្សេងទៀត ដើម្បីទប់ស្កាត់​ការរាតត្បាតពីវីរុស ។ នៅថ្ងៃទី​២២ ខែមេសា ឆ្នាំ២០២០ មានការរំពឹងថា វិធានការឃ្លាតឆ្ងាយសង្គម​ទាំងនោះ​អាចបន្ធូរបន្ថយខ្លះ ។ 

សូមបញ្ជាក់ថា ករណីកូវីដ១៩​នៅវៀតណាម មិនមាន​បណ្តាលឲ្យស្លាប់​អ្នកជំងឺណាម្នាក់ឡើយ ។ 

គួរលើកមកជម្រាបជូនផងដែរថា វីរុស COVID-19 បានឆ្លងរាតត្បាត​​នៅដែនដី និងប្រទេសជុំវិញពិភពលោក​សរុប ២៣៥ ។ ឆ្លងលើមនុស្ស​សរុប ២ ៤៧២ ២៥៩ នាក់ ក្នុងនោះ បាត់បង់ជីវិត ១៦៩ ៩៨៦ នាក់ និង ៦៤៥ ៧៣៨ នាក់បានជាសះស្បើយ គិតមកត្រឹមថ្ងៃទី២១ ខែមេសា ។ វីរុសនេះ មិនទាន់មានថ្នាំព្យាបាលជាក់លាក់ ឬវាក់សាំង​បង្ការ​ច្បាស់លាស់នៅឡើយទេ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9151239