Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោកត្រាំ ទម្លាក់ការព្យាករណ៍ពីចំនួនអ្នកស្លាប់នៅអាមេរិក​ ដោយកូវីដ១៩

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទម្លាក់ការព្យាករណ៍ពីចំនួនអ្នកស្លាប់ដោយកូវីដ១៩​ពី​១សែននាក់មកនៅដល់ត្រឹម ៥ម៉ឺនឬ ៦ម៉ឺននាក់ប៉ុណ្ណោះ។

លោក ត្រាំ បានបញ្ជាក់ទៀតថា ​«ប្រសិនបើយើងមិនធ្វើអ្វីដែលបានធ្វើរួចមក ខ្ញុំគិតថា​អាមេរិកអាចនឹងមានអ្នកស្លាប់ ១លាននាក់ ឬពីរលាននាក់។ ប៉ុន្តែពេលនេះ យើង​អាចទប់ស្កាត់បាន ដោយមានអ្នកស្លាប់ច្រើនបំផុត ចន្លោះពី៥ម៉ឺនទៅ៦ម៉ឺននាក់ប៉ុណ្ណោះ​ ឬអាចតិចជាងនេះ។

កាលពីខែមីនា ឆ្នាំ២០២០ អ្នកឯកទេសស្តីពីជំងឺឆ្លងអាមេរិក លោក ​Anthony Fauci បានព្យាករ​ថា​ នឹងមានពលរដ្ឋ​អាមេរិក ប្រមាណ​១សែននាក់ស្លាប់។

តាមតួលេខរបស់មហាវិទ្យាល័យ​ Johns Hopkins គិតត្រឹមព្រឹកថ្ងៃទី​២១ ខែមេសា​មាន​ពលរដ្ឋ​អាមេរិក​ឆ្លងកូវីដ១៩ ជាង ១៩០ពាន់នាក់ ​និងស្លាប់​ជាង​៤១ពាន់នាក់។ នៅពេលនេះ រដ្ឋាភិបាល​លោក ត្រាំ​ បានលើកគម្រោងពីការបើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញ​ អាស្រ័យទៅលើស្ថានភាពតាមរដ្ឋនីមួយៗ​៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9151187