Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តម្លៃប្រេងរបស់អាមេរិក ធ្លាក់ចុះក្រោមសូន្យដុល្លារ មិនធ្លាប់មាន ក្នុងប្រវត្ដិសាស្រ្ដ

ក្រោយការរាតត្បាតនៃវីរុសកូវីដ១៩នោះមក តម្លៃប្រេងនៅលើទីផ្សារបស់អាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំង រហូតដល់ក្រោមកម្រិតសូន្យដុល្លារ ដែលមិនធ្លាប់មាន ចាប់តាំងពីពេលមុនមក។ 

បើតាមការចេញផ្សាយរបស់បណ្ដាញទូរទស្សន៍ Arirang នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា តម្លៃប្រេងបានធ្លាក់ចុះយ៉ាងខ្លាំងបំផុត កាលពីថ្ងៃទី២០ ខែមេសា ដោយសារក្រុមហ៊ុនអាមេរិកបានចំណាយប្រាក់ សម្រាប់អ្នកវិនិយោគិន ដើម្បីទទួលប្រេងចេញពីក្រុមហ៊ុនរបស់ពួកគេ។ 

តម្លៃប្រេងក្រុមហ៊ុន Fossil Group កាលពីថ្ងៃចន្ទ ទី២០ ខែមេសា បានធ្លាក់ចុះថោកបំផុត ខណ: ក្រុមហ៊ុនប្រេងអាមេរិកបានចំណាយឲ្យអ្នកវិនិយោគិន ដើម្បីទទួលប្រេងចេញ ពីក្រុមហ៊ុន។ ការដាំក្បាលចុះដែលមិនធ្លាប់មានបែបនេះ បានធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះក្រោមសូន្យដុល្លារ ។ រីឯប្រេងមានតម្លៃត្រឹមតែចំនួន៣៧ដុល្លារ និង៦៣សេនប៉ុណ្ណោះ ក្នុងមួយបារ៉ែល ។ 

ប្រភពដដែល បានបញ្ជាក់ថា នេះជាតម្លៃប្រេងដ៏ថោកបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ រីឯកិច្ចសន្យា នៅខែមិថុនាវិញ សម្រាប់ក្រុមហ៊ុនប្រេងអាមេរិក WTI គឺការជួញដូរ មានតម្លៃ ប្រហែល២២ដុល្លារ ក្នុងមួយបារ៉ែល បន្ទាប់ពីការធ្លាក់ចុះ អស់១៨ភាគរយ។ 

ស្របគ្នានេះដែរ តម្លៃប្រេងឆៅ ប្រភេទ Brent ក៏បានធ្លាក់ចុះ៨ភាគរយ នៅតិចជាង២៦ដុល្លារក្នុងមួយបារ៉ែល។ ដូច្នេះតម្លៃប្រេងបានធ្លាក់ជាបន្ដបន្ទាប់ ចាប់តាំងពីវីរុសកូវីដ១៩ ឆ្លងរាតត្បាតនោះមក ហើយវាបានធ្វើឲ្យរាំងស្ទះដល់ការបញ្ជាទិញ និងការផលិតប្រេង ខណ:ឃ្លាំងស្តុកប្រេងរបស់ពិភពលោក នៅពេញប្រៀបដដែលនោះ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9150992