Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អង្គការសុខភាពពិភពលោកប្រកាសថា មិនបានលាក់បាំងអាមេរិក ពាក់ព័ន្ធកូវីដ១៩ឡើយ

ប្រធានអង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា អង្គការនេះមិនបាន​លាក់បាំងអ្វី​នោះ​ឡើយ ហើយរាល់សកម្មភាព គឺមានអ្នកឯកទេសអាមេរិក ធ្វើការជាមួយ WHO ​តាំង​ពីដើម​មក។ ការលើកឡើងខាងលើរបស់ WHO ​ក្រោយពេលអាមេរិក​ចោទប្រកាន់​អង្គការនេះ​ម្តង​ហើយ​ម្តងទៀតថា បានសមគំនិតជាមួយចិន លាក់បាំងព័ត៌មាន​។

ក្រៅពីនេះ អាមេរិកក៏បានចោទប្រកាន់ថា វីរុសកូវីដ​១៩បានលេចចេញពីមន្ទីរពិសោធន៍​​របស់ចិន​។ ផ្ទុយពីការលើកឡើងខាងលើនេះ ចិន កាលពីថ្ងៃទី​២០ ខែមេសា​បានអំពាវនាវ​ដល់អាមេរិក ឲ្យបញ្ឈប់ទម្លាក់កំហុស ពីការផ្ទុះឡើង នៃវីរុសកូវីដ១៩ នេះមកលើខ្លួន ហើយចិនក៏ជាជនរងគ្រោះផងដែរ​។

ដោយឡែក ប្រធាន​វិទ្យាស្ថានស្រាវជ្រាវ P4 បានច្រានចោលការចោទប្រកាន់ថា វីរុស SARS-CoV-2 (កូវីដ១៩) មានប្រភពចេញពីវិទ្យាស្ថាននេះផងដែរ។

បណ្តាញទូរទស្សន៍ចិន CGTN កាលពីថ្ងៃទី​២០ ខែមេសា បានដកស្រង់សម្តីប្រធានគ្រប់គ្រង វិទ្យាស្ថានស្រាវជ្រាវ ​P4 ​ដោយបានបញ្ជាក់ថា វីរុសកូវីដ១៩ មិនមែនមានប្រភពចេញពី​ទីនេះឡើយ។ ប្រធាន P4 បានបញ្ជាក់ទៀតថា វិទ្យាស្ថានស្រាវជ្រាវវីរុសវូហាន មានការ​គ្រប់គ្រង​យ៉ាងតឹងតែងបំផុត។ ​ដូច្នេះ​ការបែកធ្លាយលេចចេញវីរុសពីទីនេះ គឺជារឿងមិនអាចទៅរួចនោះឡើយ។

ទោះជាយ៉ាងណា រហូតមកទល់នឹងពេលនេះ អាមេរិកនៅតែ​មានការសង្ស័យថា វីរុសកូវីរដ​១៩​បានលេចចេញពីបន្ទប់ពិសោធន៍ នៅ ​P4 របស់ចិន។ ​ប៉ុន្តែមន្ត្រីចិនបានលើកឡើងថា ​អ្វីដែល គួរឲ្យព្រួយបារម្ភនោះ គឺមានមនុស្ស មានចេតនាមិនល្អ ទម្លាក់បញ្ហា និងបង្វែរការ​ចាប់អារម្មណ៍​អំពី​រឿងនេះ មកលើប្រទេសចិន​​ ទើបបង្កឲ្យមានបញ្ហានេះឡើង។

កន្លងមក សមាជិកព្រឹទ្ធសភាអាមេរិក លោក​ Tom Cotton ​បានលើកឡើងពីការសង្ស័យ តាំងពីពេលដំបូង ហើយត្រូវបានសារព័ត៌មានវ៉ាស៊ីនតោន យកមកចុះផ្សាយទៀតផង។

នៅក្នុងសន្និសីទកាសែត នាល្ងាចថ្ងៃទី​២០ ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសចិន​ បានច្រានចោលរាល់ការចោទប្រកាន់របស់អាមេរិក ថាវីរុសកូវីដ​១៩បានលេចចេញពីប្រទេស​ចិន គឺជារឿងមិនត្រឹមត្រូវ មិនមានភស្តុតាងណាមួយបញ្ជាក់ការពិតនោះឡើយ។ រដ្ឋាភិបាលចិន ក៏ដូចជា បណ្តាអង្គការធំៗ ​ដូចជា WHO ​អង្គការសហប្រជាជាតិ​ បានអំពាវនាវកុំយកបញ្ហាកូវីដ១៩ ទៅជារឿងនយោបាយ ទម្លាក់កំហុសដាក់គ្នា​។

ក្រុមអ្នកជំនាញ​បានលើកឡើងថា ការចោទប្រកាន់របស់អាមេរិក ក្នុងគោលដៅ បញ្ជូន​មនុស្ស​ទៅ​ស្រាវជ្រាវ នៅមន្ទីរពិសោធរបស់ចិនតែប៉ុណ្ណោះ ដោយអាមេរិកចង់ដឹងថា នៅខាងក្នុង​មានអ្វីខ្លះ។ ពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើ​ដល់ចិន អនុញ្ញាតឲ្យក្រុមអ្នកជំនាញអាមេរិក ចូលទៅកាន់មន្ទីរពិសោធន៍របស់ចិន ដើម្បីស្រាវជ្រាវ​៕ ប្រែ​សម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9150939