Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្ថិតិកូវីដ១៩ពិភពលោក ៖ ឆ្លងកើនឡើង ២ ៤៦៨ ៧៣៣ នាក់

ស្ថិតិ​កូរ៉ូណាវីរុស​ប្រភេទថ្មី ឬកូវីដ​១៩ (COVID-19) ​របស់​គេហទំព័រ Worldometers​ ផ្សាយថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ អះអាងថា អ្នកឆ្លងវីរុស​នេះ​ នៅទូទាំងពិភពលោក​​កើនឡើង សរុប ២ ៤៧៧ ៧២៤ នាក់ ។ ប៉ុន្តែប្រភព​Wikipedia ផ្សាយថា អ្នកឆ្លងសរុប ២ ៤៦៨ ៧៣៣ នាក់ ។ 

ប្រភពដដែល បានបន្តថា ក្នុងចំណោមអ្នកឆ្លង​ទាំងនោះ បាត់បង់ជីវិត​ សរុប ១៦៩ ៧៩៤ នាក់ និងមានអ្នកជំងឺ ចំនួន​៦៤៥ ០៩៩ នាក់ បានជាសះស្បើយ​។ ប្រភពថា វីរុស​នេះ បានឆ្លង​រាតត្បាត នៅលើដែនដី និង​ប្រទេសសរុប​ ២៣៥ នៅជុំវិញពិភពលោក ។ 

អង្គការសុខភាព​ពិភពលោក ហៅកាត់ WHO, មន្ត្រីទទួលបន្ទុក​កិច្ចការប្រឆាំងកូវីដ​១៩ ក៏ដូចជា សាស្ត្រា​ផ្នែកសុខាភិបាល​ពិភពលោក​ប្រចាំ នៅមហាវិទ្យាល័យ​ Imperial College London បានបញ្ជាក់ កាលពីពេលថ្មីៗនេះថា វ៉ាក់សាំង​ដែលពិភពលោក​ខិតខំ​បង្កើតឡើង​នាពេល​កន្លងមកនេះ មិនធានាបានជោគជ័យ​ ក្នុងការប្រយុទ្ធប្រឆាំងនឹង​វីរុសកូវីដ​១៩​នោះឡើយ។ 

គួររំឭកថា កូរ៉ូណាវីរុស​ប្រភេទថ្មី ឬកូវីដ​១៩ បានចាប់ផ្តើមផ្ទុះឡើងដំបូង​ នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្តាល នៃ​ប្រទេសចិន។ 

រហូតមកដល់ពេលនេះ វីរុស​បានឆ្លង​ពាសពេញ​ពិភពលោក ក្នុងនោះ​អាមេរិក​, អេស្ប៉ាញ, អ៊ីតាលី, អាល្លឺម៉ង់, អង់គ្លេស និងបារាំង…​ជាប្រទេសរងគ្រោះ​ខ្លាំងជាង​គេបំផុត៕ ប្រែ​សម្រួល​ដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9150809