មន្ត្រីសុខាភិបាលបានមានប្រសាសន៍ថា ទីក្រុងហុងកុងគ្មានអ្នកឆ្លងវីរុសកូវីដ ១៩លើកដំបូងចាប់តាំងពីដើមខែមីនា បើទោះបីជាពួកគេត្រូវបានជំរុញឱ្យរក្សាអនាម័យ រក្សាគម្លាតពីគ្នា និងជៀសវាងការធ្វើដំណើរចេញទៅក្រៅដោយមិនចាំបាច់។
ប្រទេសចិនជាប្រទេសដែលបានថយចុះនូវករណីឆ្លងវីរុសកូរ៉ូណាគួរឱ្យកត់សម្គាល់ក្នុងពិភពលោកនោះ មានករណីសរុបចំនួន ១ ០២៥ ករណីនិងមានអ្នកស្លាប់ចំនួន ៤នាក់ចាប់តាំងពីការរីករាលដាលខ្លាំងបំផុតនាខែមករា។ ខណៈពេលដែលសាលារៀននៅតែបិទទ្វារមនុស្សជាច្រើនកំពុងធ្វើការនៅផ្ទះ ហើយផ្សារទំនើបនិងភោជនីយដ្ឋានមិនសូវមានអតិថិជនដូចមុន ទើបហុងកុងបិទទីក្រុងទាំងស្រុងដូចដែល ទីក្រុងឡុងដ៏ និងទីក្រុងញូវយ៉កធ្វើដែរ។
រូបតំណាង
ស្ទើរតែទាំងអស់នៃជនជាតិហុងកុង ពួកគេពាក់ម៉ាស់ការពារគ្រប់ៗគ្នា ចំណែកឯអគារ ការិយាល័យ មជ្ឈមណ្ឌលពាណិជ្ជកម្មនិងស្ថាប័នសាធារណៈបានអនុវត្តន៍ការត្រួតពិនិត្យសីតុណ្ហភាពនៅលើបុគ្គលិក ចែកជូនទឹកលាងដៃដោយឥតគិតថ្លៃ និងអាចរកបានយ៉ាងងាយស្រួល។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBSWORLD