Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ម្ចាស់ក្លឹបអង្គរថាយហ្គឺរបរិច្ចាគថវិកា១ម៉ឺនដុល្លារ សម្រាប់ទិញអង្ករ

AKP ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ — ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ លោក អ៊ុំ ករុណា អគ្គលេខាធិការក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ជាសមាជិកលីគកំពូលកម្ពុជា ដែលមានមូលដ្ឋាននៅខេត្តសៀមរាបបានឱ្យដឹងថា លោក Akihiro Kato ម្ចាស់ក្លឹបអង្គរថាយហ្គឺរបានបរិច្ចាគថវិកា១ម៉ឺនដុល្លារ ដើម្បីទិញអង្ករចែកជូនដល់អ្នកគាំទ្ររបស់ខ្លួននាពេលខាងមុខ។

លោកអគ្គលេខាធិការរូបនេះបានបញ្ជាក់ថា សម្រាប់កម្មវិធីចែកអង្ករនេះនឹងរៀបចំរយៈពេល៣ខែ ដែលអាចចាប់ពីខែមេសា ឬខែឧសភាតទៅ ដោយក្នុង១ខែៗចំណាយប្រមាណ៣,៥០០ដុល្លារ ដោយទិញអង្ករចែកជូនដល់ក្រុមអ្នកគាំទ្រ ក្នុងពេលជួបវិបត្តិCOVID-19។ ដោយសារតែសមាជិកក្រុមអង្គរថាយហ្គឺរ ភាគច្រើនជាមគ្គុទ្ទេសទេសចរណ៍ ដូច្នេះពួកគាត់កំពុងជួបវិបត្តិសេដ្ឋកិច្ចមិនមានប្រាក់ចំណូល ទើបម្ចាស់ក្លឹបសម្រេចបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីទិញជាអង្ករទុកចែកជួយអ្នកគាំទ្រ ដែលក្រុមអ្នកគាំទ្រទាំងនោះធ្លាប់ជាអ្នកគាំទ្រដ៏ស្ម័គ្រស្មោះធ្លាប់ចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួន និងចំណាយថវិកាផ្ទាល់ខ្លួន ចូលរួមទស្សនាគាំទ្រដល់ក្លឹបទាំងការប្រកួតនៅក្នុងទឹកដី និងនៅក្រៅទឹកដី។ លោកបានចាត់ទុកសកម្មភាពទាំងនេះគឺជាការរួមចំណែកដល់ការអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរីកចម្រើន។

លោក អ៊ុំ ករុណា បានបញ្ជាក់ទៀតថា លោក Akihiro Kato ម្ចាស់ក្លឹបអង្គរថាយហ្គឺរ ដែលជាជនជាតិជប៉ុននោះបានបង្ហាញនូវក្តីស្រឡាញ់ និងកោតសរសើរនូវទឹកចិត្តរបស់អ្នកគាំទ្ររបស់ខ្លួន ទើបលោកសម្រេចចិត្តចំណាយធនធានផ្ទាល់ខ្លួន ដើម្បីចែករំលែកគ្នា នៅក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩នេះ។ លោកប្រធានក្លឹបរំពឹងថា ការចំណាយថវិកា ១ម៉ឺនដុល្លារ សម្រាប់ការទិញអង្គរចែកជូនអ្នកគាំទ្រនេះនឹងបានរួមចំណែកដល់ការសម្រួលបន្ទុកការលំបាកខ្លះៗសម្រាប់ ជីវភាពរបស់ពួកគាត់ ក្នុងពេលសេដ្ឋកិច្ចធ្លាក់ចុះមិនមានប្រាក់ចំណូលនេះ។

ជាមួយគ្នានេះ លោក Akihiro Kato បានលើកឡើងតាមរយៈវិដេអូផ្សាយជាសាធារណៈលើផេកផ្លូវការរបស់ខ្លួនថា ឥឡូវនេះឃើញថា ស្ថានភាពពិភពលោក ក៏ដូចជាប្រទេសកម្ពុជាអំពីបញ្ហាជំងឺ កូវីដ-១៩ ហើយការប្រកួតបាល់ទាត់ក្របខ័ណ្ឌរបស់កម្ពុជាបានសម្រេចពន្យាពេលនៃការប្រកួត ពួកយើងមានភាពសោកស្តាយសម្រាប់បញ្ហានេះ ហើយ ខ្ញុំព្រួយបារម្ភចំពោះសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋកម្ពុជា។ ប៉ុន្តែពួកយើងត្រូវមានភាពរឹងមាំ និងចេះជួយគ្នាទៅមក ក្នុងស្ថានភាពនេះ។ លោកបានបន្ថែមថា “ខ្ញុំនឹកអ្នកគាំទ្រក្លឹបបាល់ទាត់អង្គរថាយហ្គឺរ រួមទាំងប្រជាជនកម្ពុជាទាំងអស់ ខ្ញុំស្រឡាញ់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា។ សូមថែរក្សាសុខភាពរបស់អ្នក ខ្ញុំជឿជាក់ថា យើងនឹងវិលត្រឡប់មកធម្មតាវិញជាមួយនឹងភាពរឹងមាំជាងមុន”៕

from: https://tnaot.com/km/m/detail/article/9150083