ភ្នំពេញ៖ នៅសាលារៀនភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ រដ្ឋបាលខណ្ឌ មានជ័យ បានរៀបចំរួចជាស្រេច ក្នុងការសហការ ជាមួយក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត របស់សម្តេចតេជោ ក្នុងការពិនិត្យ និង ធ្វើតេស្តរកមេរោគកូវីដ១៩ របស់បងប្អូនកម្មករ កម្មការនី ដែរទើបត្រឡប់មកពីស្រុកកំណើត ។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ បានណែនាំដល់សង្កាត់ទាំង ៧ ក្នុងការតាមដានត្រួតពិនិត្យ បងប្អូន កម្មករ កម្មការនី ដែរបានវិលត្រឡប់មកពីស្រុកកំណើត បន្តចុះសហការជាមួយម្ចាស់ផ្ទះ អោយជាប់ជាប្រចាំ តាមបន្ទប់ផ្ទះជួលកម្មករ ធ្វើរបាយការណ៍ចំនួនស្ថិតិកម្មករជូនរដ្ឋបាលខណ្ឌ ។ត្រូវរៀបចំតារាងបែងចែកក្រុមការងារ របស់សង្កាត់ទាំង ៧ ក្នុងការសហការយាមប្រចាំការ ២៤ លើ ២៤ម៉ោង នៅក្នុងបរិវេណសាលាបឋមសិក្សាភូមិឬស្សី ដែរជាទីគណះបញ្ជាការស្រាល អោយជាប់ជាប្រចាំ ក្នុងការពង្រឹងសន្តិសុខ ធានាសុវត្ថិភាពជូនបងប្អូនកម្មករ ដែរគាត់មកពិនិត្យ ឬក៌ស្នាក់នៅ ។
សង្កាត់ទាំង ៧ តាមដានបញ្ជីឈ្មោះរបស់ក្រុមគ្រូពេទ្យមណ្ឌល នៅពេលដែរកម្មករ ចុះមកពិត្យ សុខភាព និង វាស់កំដៅ ដើម្បីកំណត់សញ្ញានូវ មេរោគ កូវីដ-១៩ ជូន កម្មករ-កម្មការនី ដែលត្រឡប់មកពីស្រុកកំណើតវិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្ថិតនៅសាលាបឋមសិក្សាភូមិឬស្សី ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ធ្វើការផ្ទៀងផ្ទាត់ឈ្មោះកម្មករ តាមតារាងរបស់ពេទ្យមណ្ឌល ដើម្បីចុះដល់ទីតាំង ក្នុងការតាមដាន កម្មករអោយជាប់ក្នុងការធ្វើ ចត្តាឡីស័ក រយះពេល ១៤ថ្ងៃតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
លោក ឌី រ័ត្នខេមរុណ ក៌បានបញ្ជាក់ផងដែរថា ក្នុងការចុះពិនិត្យ សុខភាព ជូនកម្មករ-កម្មការនី ក្នុងកន្លែងគណះបញ្ជាការស្រាលដែរជាចំនុចខ្ពស់ នៅក្នុងសាលាបឋមសិក្សាភូមិឬស្សីនោះមានដូចជា ៖ ផ្នែកវាស់កំដៅ ពិនិត្យផ្នែក រាងកាយ ហើយប្រសិនបើ បងប្អូន កម្មករ-កម្មការនី ដែលមានកំដៅ ក្រោម ៣៨ អង្សា ក្រុមគ្រូពេទ្យបានពន្យល់ណែនាំពួកគាត់ ដោយអោយនៅដាច់ដោយឡែកពីគេ គ្រប់រយះពេល ១៤ថ្ងៃ ទើបមកពិនិត្យលើកទី ២ ដើម្បីបញ្ជាក់សុខភាព ចូលបំរើការងារវិញ ។
គិតត្រឹម ម៉ោង ១៣’០០ ថ្ងៃ ចន្ទ័ ខែមេសា ឆ្នាំ ២០២០ កម្មករ ដែរ មក ពិនិត្យ ក្នុងបរិវេណសាលាបឋមសិក្សា ភូមិឬស្សី មានចំនួន ២០នាក់ ក្នុងនោះស្រី ១០នាក់ ។ សួង សាម
សូមបងប្អូន កម្មករ កម្មការនីរោងចក្រ ដែរទើបមកពីស្រុកកំណើត រស់ក្នុងមូលដ្ឋានខណ្ឌមានជ័យ សូមទៅចូលរួមពិនិត្យ ធ្វើតេស្តរកមេរោគកូវិដ ១៩ អោយបានគ្រប់គ្នាដើម្បី សុខភាពខ្លួនយើង និង ក្រុមគ្រួសារ និង ឈានទៅដល់ការលុបបំបាត់នៃជំងឺកូវិដ១៩នេះ៕