Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រឹត្យប្រតិបត្តិ៣ដែលរដ្ឋាភិបាលថៃប្រើប្រាស់ដើម្បីជួយសម្រួលដល់សេដ្ឋកិច្ចប្រជាជន

ក្រឹត្យប្រតិបត្តិមួយដែលផ្តល់អំណាចដល់រដ្ឋាភិបាលថៃក្នុងការទទួលបានប្រាក់កម្ចីរហូតដល់ ១.៩ ទ្រីលានបាតដើម្បីជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រជាជនដែលរងគ្រោះដោយសារការរីករាលដាលនៃវីរុសកូរ៉ូណា ត្រូវបានចាត់ទុកជាធរមានបន្ទាប់ពីមានសេចក្តីប្រកាសនៅក្នុង Royal Gazette កាលពីថ្ងៃអាទិត្យ។

រូបតំណាង

យោងតាមក្រឹត្យនេះ ​គណៈរដ្ឋមន្រ្តីអាចប្រើប្រាស់ប្រាក់កម្ចីរហូតដល់ ៦០០ ប៊ីលានបាតដើម្បីការពារការរីករាលដាលនៃជំងឺនេះនិងជួយកសិកររួមទាំងអាជីវកម្មដែលរងផលប៉ះពាល់ដោយសារវិធានការទប់ស្កាត់ការឆ្លងរាលដាល។ គណៈរដ្ឋមន្រ្តីក៏អាចប្រើប្រាស់ប្រាក់រហូតដល់ ៤០០ ប៊ីលានបាតនៃប្រាក់កម្ចីសម្រាប់ការស្តាសេដ្ឋកិច្ចនិងសង្គម ហើយក្នុងករណីចាំបាច់ គណៈរដ្ឋមន្រ្តីអាចប្រើប្រាស់ថវិកាក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតបានផងដែរ។

រូបតំណាង

លើសពីនេះ គឺមានក្រឹត្យប្រតិបត្តិចំនួន២ បន្ថែមទៀតដែលក្រឹត្យមួយ មានគោលបំណងផ្តល់អំណាចដល់ក្រសួងហិរញ្ញវត្ថុនិងធនាគារថៃបង្កើតមូលនិធិគាំទ្រសាច់ប្រាក់សម្រាប់វិនិយោគលើមូលធនសាជីវកម្ម ដើម្បីកាត់បន្ថយហានិភ័យជាប់បំណុល។ ក្រឹត្យមួយទៀតគឺអនុញ្ញាតឱ្យធនាគារថៃផ្តល់ប្រាក់កម្ចីរហូតដល់ ៥០០ ប៊ីលានបាតដល់ស្ថាបនហិរញ្ញវត្ថុដូច្នេះពួកគេអាចពង្រីកប្រាក់កម្ចីដល់អាជីវកម្មរបស់ពួកគេបានកាន់តែងាយស្រួល។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD

from: https://tnaot.com/km/m/detail/article/9149724