Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប៉ូលិសឥណ្ឌា ចាប់ខ្លួនក្រុមអន្ធពាល ជាង​១០០នាក់

ក្រុមជនអន្ធពាល​ជាង​១០០នាក់ ត្រូវប៉ូលិសចាប់ខ្លួន ដោយចោទពីបទ​វាយប្រហារ​បុរស​៣នាក់​រហូតដល់ស្ថាប់ ស្ថិតនៅ​រដ្ឋ Maharashtra ភាគខាងលិច​របស់ប្រទេសឥណ្ឌា ។ 

ឧប្បត្តិហេតុ​នេះ​បានកើតឡើង ​នៅក្នុងស្រុក Palghar កាលពីថ្ងៃទី១៦ ខែមេសា ប៉ុន្តែវីដេអូ​ស្តីអំពី​សកម្មភាព​​វាយប្រហារ​ ទើបតែ​បានចែកផ្សាយ​ កាលពីថ្ងៃទី​១៩ ខែមេសា ។ 

បើតាមប្រភពព័ត៌មាន​បានផ្សាយថា បុរសរងគ្រោះ​ គឺត្រូវគេយល់ច្រឡំថា ជាចោរ ខណៈពួកគេ​កំពុងធ្វើដំណើរទៅចូលរួមពិធីបុណ្យ​មួយ ហើយត្រូវអូសទម្លាក់ចេញពីរថយន្តរបស់ពួកគេ ដោយក្រុមអន្ធពាល ។ 

គួរបញ្ជាក់ថា ឥណ្ឌា​ជាប្រទេសស្ថិតនៅក្នុងការចាក់សោ ឬបិទប្រទេស តាំងពីថ្ងៃទី២៥ ខែមីនា ដើម្បីរាំងស្កាត់​ការឆ្លងរាតត្បាត នៃវីរុសកូវីដ១៩ ។ ក្នុងចំណោម​បុរសបាត់បង់ជីវិត មាន​២នាក់​កាន់សាសនា​ឥណ្ឌា និងអ្នកបើកបរ​របស់ពួកគេ ។ 

វីដេអូដែលចែករំលែក​បានបង្ហាញ​ឃើញ​ហ្វួងមនុស្ស​កំពុងឡោមព័ទ្ធ​បុរសរងគ្រោះ ខណៈ​ដែលប៉ូលិស​កំពុងព្យាយាម​ជួយ​សង្គ្រោះពួកគេ ។ ក្រុមអន្ធពាល​ត្រូវបានរាយការណ៍​ថា សង្ស័យ​ទៅលើ​បុរសរងគ្រោះទាំងនោះ ជាអ្នកចាប់ពង្រត់​កុមារ ។ 

ការវាយប្រហារ​ទៅលើ​ជន​ចាប់ពង្រត់កុមារ តាមពាក្យចរចាមអារ៉ាម​ គឺ​កើតមាន កាលពីក្នុងអតីតកាល​ នៅតាមតំបន់ផ្សេងៗ នៅទូទាំងឥណ្ឌា ។ អភិបាលរដ្ឋ Maharashtra លោក Uddhav Thackeray បានថ្លែងថា លោកនឹងចាត់វិធានការតឹងរ៉ឹង​ប្រឆាំង​ទៅលើពិរុទ្ធជន​ទាំងនោះ ។ 

អតីតអភិបាលខេត្ត Maharashtra លោក Devendra Fadnavis បានថ្លែងថា ឧប្បត្តិហេតុបង្ហាញ​ថា រដ្ឋាភិបាល​មិនបាន​គ្រប់គ្រង​ច្បាប់ទម្លាប់ និងស្ថាន​ភាព​នៅក្នុងរដ្ឋមួយនេះទេ ។ 

ក្រុមអ្នកកាន់សាសនាហិណ្ឌូ​ជាច្រើន​ក៏បាន​រិះគន់​ ចំពោះឧប្បត្តិហេតុ​នេះដែរ ហើយបានលើក​ជាសំណួរ​ទៅលើអំពីដែលហៅថា ចាក់សោ ឬបិទប្រទេស​​ដែលជាវិធានការរបស់រដ្ឋាភិបាល​នៅក្នុង​រដ្ឋមួយនេះ ​តើបានដំណើរការយ៉ាងដូចម្តេចខ្លះ ?

មន្ត្រីជាន់ខ្ពស់​​ក្នុងតំបន់​អះអាងថា ឧប្បត្តិហេតុ​នេះមិនទាក់ទងគ្នានោះទេ ។ ប្រភពបានបន្ថែម ជនរងគ្រោះ និង​ក្រុមជនវាយប្រហារ​ កាន់សាសនាដូចគ្នា ។ 

ការថ្លែងបែបនេះ​របស់មន្ត្រី​ក្នុងតំបន់ បន្ទាប់ពី​ការបង្ហោះសារជាច្រើន​នៅលើបណ្តាញសង្គម​​បានព្យាយាមជំរុញ​ឲ្យមានស្ថានការតានតឹង​ខាងសាសនា ចំពោះ​ការវាយប្រហារនេះ ៕ ប្រែ​សម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9149721