តារាសម្តែងអ្នកនាង ភិន សុដាលីស ថ្វីត្បិតតែជាប់ឈ្មោះជាអ្នកមេម៉ាយក្តី តែរូបនាងផ្ទាល់មិនដែលខ្វល់ខ្វាយនោះទេ ព្រោះមានកូនស្រីដ៏ស្រស់ស្អាតម្នាក់តែងតែផ្តល់កម្លាំងចិត្ត។
អ្នកនាង ភិន សុដាលីស និងកូនស្រីកំពុងតែរស់នៅយ៉ាងមានក្តីសុខ ពីមួយថ្ងៃទៅមួយថ្ងៃ កូនស្រីរបស់នាងកាន់តែធំធាត់ ជាពិសេសនោះអ្នកម្តាយរូបនេះតែងតែបង្ហាញភាពស្និលស្នាល និងដើរតួជាម្តាយផង ឪពុកផងដើម្បីផ្តល់ភាពកក់ឲ្យកូនស្រីកាន់តែខ្លាំង។
ក្រោយពីឃើញរូបភាព ភិន សុដាលីស សប្បាយរីករាយជាមួយកូនស្រីរួច មានអ្នកគាំទ្រជាច្រើនបានលើកសរសើរ និងផ្តល់កម្លាំងចិត្តថាស្រស់ស្អាតទាំងម៉ាក់កូន ជាពិសេសនោះជីវិតពោរពេញដោយសុភមង្គល៕
អត្ថបទដោយ៖ លក្ខិណា