នាយករដ្ឋមន្រ្តី Jacinda Ardern បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេស New Zealand នឹងពន្យារពេលបិទប្រទេសដើម្បីកម្ចាត់វីរុសកូរ៉ូណាក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់ពីនោះមកលោកស្រីសង្ឃឹមយ៉ាងមុតមាំថាការរឹតបន្តឹងក្នុងប្រទេសនឹងត្រូវបន្ធូរបន្ថយ។
លោកស្រី Ardernបានថ្លែងថា «ប្រទេស New Zealand នឹងដកថយពីការរឹតបន្តឹងនៅកម្រិតទី៤(កម្រិតតឹងតែងបំផុត)នៅម៉ោង ១១ និង ៥៩នាទី គឺត្រូវនឹងថ្ងៃចន្ទ ទី២៧ ខែមេសា ដែលមានរយៈពេលមួយសប្តាហ៍គិតចាប់ពីថ្ងៃនេះតទៅ»។
លោកស្រីបានបន្តថា «បន្ទាប់ពីការសម្អាតប្រទេសរយៈមួយសប្តាហ៍ពេញហើយ ប្រទេសនឹងត្រូវបានបន្ថយការរឹតបន្តឹពីកម្រិត៤ មកនៅត្រឹមកម្រិត៣វិញក្នុងរយៈពេលពីរសប្តាហ៍។ បន្ទាប់ពីនោះមកទៀត លោកស្រីនិងក្រុមការងារនឹងពិភាក្សាគ្នាម្តងទៀត នៅថ្ងៃទី១១ ខែឧសភា អំពីលទ្ធផលនៃការបន្ធូរបន្ថយនេះ ដើម្បីសម្រេចថាតើគួរបន្តបន្ធូរបន្ថយទៀតឬរឹតបន្តឹងឡើងវិញ»។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD