Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កងនាវាចរទី​៦​អាមេរិក ៖ Su-35 របស់រុស្ស៊ី ហោះស្ទាក់យន្ដហោះចារកម្ម​ P-8A Poseidon ចំនួន២ដង

កងនាវាចរទី​៦​អាមេរិក​បានថ្លែងការណ៍ថា យន្តហោះ​ Su-35 របស់រុស្ស៊ី​ បានហោះស្ទាក់​​១លើក​ជាពីរលើក ប្រកបដោយ «អសុវត្ថិភាព» មកទៅលើ​យន្តហោះចារកម្ម​អាមេរិក ស្ថិត​នៅពីលើ​សមុទ្រមេឌីទែរ៉ាណេ រយៈពេល​៤ថ្ងៃ ។ ប៉ុន្ដែយោធារុស្ស៊ី​ នៅមិនទាន់អត្ថាធិប្បាយតបត ចំពោះ​ឧប្បត្តិហេតុនេះទេ ។ 

យន្តហោះស៊ើបការណ៍អាមេរិក P-8A Poseidon ត្រូវយន្តហោះរុស្ស៊ី ហៅទៅស្ទាក់ តែរយៈចម្ងាយ​ជាង​៧ម៉ែត្រ​ប៉ុណ្ណោះពីគ្នា ។ នេះបើតាមការផ្សាយ​របស់ប្រភព sputnik ថ្ងៃទី២០ ខែមេសា ។ 

កាលពីថ្ងៃទី១៩ ខែមេសា​ ឆ្នាំ២០២០ យន្តហោះ P-8A របស់កងទ័ពជើងទឹក​អាមេរិក​កំពុងហោះហើរ​នៅលើដែនអាកាសអន្តរជាតិ​ ពីលើសមុទ្រមេឌីទែរ៉ាណេ ត្រូវបានហោះស្ទាក់​ពីរដង​ដោយ​យន្តហោះរុស្ស៊ី SU-35 ។ 

ការហោះស្ទាក់​លើកដំបូង ត្រូវបានចាត់ទុកថា ​មាន​សុវត្ថិភាព និង​វិជ្ជាជីវៈ ។ ការហោះស្ទាក់លើកទីពីរ មិនត្រូវបានចាត់ទុក​ថា សុវត្ថិភាព និង​មានវិជ្ជាជីវៈ​នោះឡើយ ដោយយន្តហោះ SU-35 ហោះហើរល្បឿនលឿន, កម្លាំងថាមពលខ្ពស់ ចូលកៀកកិត ចម្ងាយប្រហែល​២៥ហ្វីត (ជាង​៧ម៉ែត្រ) ប៉ុណ្ណោះ ពីមុខ​យន្តហោះ​ចារកម្ម P-8A ធ្វើឲ្យ​យន្តហោះ​អាមេរិក​មានភាពច្របូកច្របល់​ជាខ្លាំង ។ 

កងនាវាចរទី​៦​របស់អាមេរិក បានថ្លែង​ការណ៍​បែបនេះ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ។ 

យោងតាម​កងកម្លាំងជើងទឹកអាមេរិក បើទោះបី​​ប្រតិបត្តិការរបស់​យន្តហោះរុស្ស៊ី SU-35 នៅលើដែនអាកាសអន្តរជាតិ​​ក៏ពិតមែន ប៉ុន្តែ​សកម្មភាពនោះ មិនមែនជាទង្វើប្រកបដោយការទទួលខុសត្រូវ នោះឡើយ ហើយវាប្រកបដោយគ្រោះ​ថ្នាក់ចំពោះសុវត្ថិភាព​យន្តហោះទាំងពីរថែមទៀតផង ។ ​

ករណីហោះស្ទាក់នេះ​របស់រុស្ស៊ី គឺធ្វើឡើង​ចំពោះ​យន្តហោះអាមេរិក​ដែលកំពុងធ្វើប្រតិបត្តិការតាមច្បាប់អន្តរជាតិ ដែលមិនបានបង្ករឿងណាមួយ​ទៅលើភាគរុស្ស៊ីនោះឡើយ ។ 

យន្តហោះអាមេរិក​ក៏បានបន្ទាបខ្លួន បង្វែរគោលដៅទៅទីកន្លែងផ្សេងវិញ ដើម្បីធានាដល់សុវត្ថិភាព​យន្តហោះទាំងពីរគ្រឿង ។ ហេតុការណ៍​នេះ​កើតឡើង បន្ទាប់ពី​កាលពីថ្ងៃទី​១៥ ខែមេសា ឆ្នាំ២០២០ នៅពីលើដែនទឹកដដែលនេះ យន្តហោះ SU-35 រុស្ស៊ី​ បានហោះមកកៀក​យន្តហោះ​អាមេរិក P-8A ផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9149420