បើគិតមកដល់វេលារសៀល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ បណ្ដាប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ាន មានអ្នកឆ្លងវីរុសកូវីដ១៩ កើនឡើងដល់ ២៨ ២៣៤នាក់ ក្នុងនោះស្លាប់១១៤៤នាក់ និងជាសះស្បើយ ៧៥៨៤នាក់ ហើយប្រទេសសិង្ហបុរី មានអ្នកឆ្លងច្រើនជាងគេ នៅក្នុងតំបន់នេះ តែឥណ្ឌូនេស៊ី មានអ្នកស្លាប់ច្រើនជាងគេបំផុត។
យោងតាមវើលដូម៉ែទ័រ បានផ្សាយថា បើគិតត្រឹមវេលាខាងលើនេះ ប្រទេសសិង្ហបុរី មានអ្នកឆ្លងកើនឡើង ៦ ៥៨៨នាក់ ក្នុងនោះស្លាប់១១នាក់ និងជាសះស្បើយ៧៦៨នាក់។ ឥណ្ឌូនេស៊ី មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន ៦៥៧៥នាក់ ក្នុងនោះស្លាប់៥៨២នាក់ និងជាសះស្បើយ ចំនួន៦៨៦នាក់។ ប្រទេសហ្វីលីពីន មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៦២៥៩នាក់ ក្នុងនោះស្លាប់៤០៩នាក់ និងជាសះស្បើយ ៥៧២នាក់។
ដោយឡែកប្រទេសម៉ាឡេស៊ី កាលពីមុនមានអ្នកឆ្លងច្រើនជាងគេ នៅក្នុងតំបន់អាស៊ាននេះ តែឥឡូវបានធ្លាក់មកចំណាត់ថ្នាក់លេខ៤ នៅក្នុងតំបន់នេះ ដោយមានអ្នកឆ្លង ចំនួន៥៣៨៩នាក់ ក្នុងនោះស្លាប់៨៩នាក់ និងជាសះស្បើយ៣១៩៧នាក់។
ថៃមានអ្នកឆ្លង ២៧៦៥នាក់ ក្នុងនោះស្លាប់៤៧នាក់ និងជាសះស្បើយ១៩២៨នាក់។ វៀតណាម មានអ្នកឆ្លង ២៦៨នាក់ ក្នុងនោះជាសះស្បើយ ចំនួន២០២នាក់។ ប្រទេសប៊្រុយណេ មានអ្នកឆ្លង ១៣៦នាក់ ក្នុងនោះស្លាប់ម្នាក់ និងជាសះស្បើយ ១១៥នាក់។
ប្រទេសកម្ពុជា មានអ្នកឆ្លង១២២នាក់ ក្នុងនោះជាសះស្បើយ១០៧នាក់។ មីយ៉ាន់ម៉ា មានអ្នកឆ្លងកើនឡើងដល់១១១នាក់ ក្នុងនោះស្លាប់៥នាក់ និងជាសះស្បើយ៧នាក់។ ឡាវ មានអ្នកឆ្លង ១៩នាក់ ក្នុងនោះជាសះស្បើយ២នាក់៕ ប្រែសម្រួលដោយ Nuon