បន្ទាប់ពីបានបាត់មុខរយៈពេលជាយូរនៅក្នុងពិភពសិល្បៈ ស្រាប់តែពេលនេះក្រុមតារាចម្រៀងកូរ៉េ DAY6 បានបង្ហើបថានឹងត្រលប់មកវិញនៅក្នុងខែឧសភាខាងមុខនេះ។
ចំពោះការត្រលប់មកវិញរបស់ពួកគេ ទៀតសោតគឺដូចទៅនឹងអ្វីដែលអ្នកគាំទ្របានគិតទុកជាមុនថាក្រុម DAY6 នឹងមានអ្វីថ្មីក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ដែរថា ដំណឹងដ៏ភ្ញាក់ផ្អើលមួយនេះបានកើតឡើងតាមរយៈ សមាជិកម្នាក់នៅក្នុងក្រុម បានបង្ហោះសាររៀបរាប់នៅលើបណ្តាញសង្គម Instagram របស់ខ្លួនថា “DAY6 នឹងវិលត្រលប់នៅក្នុងខែឧសភានេះ” ។
នៅនោះក្នុងដែរខាងផលិតកម្ម JYP Entertainment ក៏បានបញ្ជាក់ដែរថាក្រុម DAY6 ពិតជាត្រលប់មកវិញពិតមែន ហើយពួកគេនឹងបង្ហាញអ្វីដែលថ្មីនៅថ្ងៃទី១១ ខែឧសភាខាងមុខនេះ។
គួររំលឹកដែរថា ក្រុម DAY6 បានផ្អាកខ្លួនពីវិស័យចម្រៀងអស់រយៈពេល ១០ ខែមកហើយ ចាប់តាំងពីបានចេញអាល់ប៊ុម “The Book of Us: Entropy” នៅក្នុងខែតុលាកាលពីឆ្នាំមុន៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ allkpop