Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុម TWICE ត្រៀមបង្ហាញខ្លួនម្តងទៀតនៅក្នុង MV ថ្មី

TWICE គឺជាក្រុមតារាចម្រៀងនារីកូរ៉េ ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មិត្តៗយុវវ័យ ដែលតែងតែនិយមតាមដានរាល់សកម្មភាពរបស់ពួកគេ។

រូបតំណាង

កាលពីពេលថ្មីៗនេះ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ផលិតកម្ម JYP Entertainment បានបង្ហើបឲ្យដឹងថា ក្រុមតារាចម្រៀងកូរ៉េនារី ដែលនិយមលេងស្ទាយខ្លួនបែបខ្ចូតៗ នឹងត្រៀមបង្ហាញ MV ថ្មីរបស់ពួកគេក្នុងពេលឆាប់ៗខាងមុខនេះ។

រូបតំណាង

ប៉ុន្តែទោះជាយ៉ាងយើងនៅមិនទាន់ច្បាស់ពីពេលវេលាសម្រាប់ការចេញបទចម្រៀង និងការវិលត្រលប់របស់ពួកគេនៅឡើយទេ។

រូបតំណាង

គួររំលឹកដែរថា ក្រុម TWICE បានស្ងប់ស្ងាត់ពីវិស័យចម្រៀងអស់រយៈពេល ៩ ខែមកហើយចាប់តាំងពីបានចេញបទចម្រៀងរបស់ខ្លួនមានចំណងជើងថា “Feel Special” ។

រូបតំណាង

ដូច្នេះហើយនេះគឺជាដំណឹង ដ៏ពិសេសមួយសម្រាប់អ្នកគាំទ្រដែលបានរង់ចាំយ៉ាងអន្ទះសា ចំពោះការត្រលប់មកវិញរបស់ពួកគេ។តោះកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាថាតើ បទចម្រៀងថ្មីរបស់ពួកគេល្អ និងប្លែកភ្នែកកម្រិតណា៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9149247