Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្ងាត់ៗ វ៉ាន់ នីឡា ពញ្ញាក់អារម្មណ៍អ្នកគាំទ្រតាមរយៈចម្រៀងថ្មី “បេះដូងវីរជនអាវស”

អតីតតារាចម្រៀងស្រីប្រចាំផលិតកម្ម ភ្លេងរីខត កញ្ញា សុខ ចិន្តា ហៅ វ៉ាន់នីឡា ដែលប្រិយមិត្តស្គាល់ថាជាប្អូនស្រីរបស់អ្នកនិពន្ធល្បីឈ្មោះ សុខ ជំនោរ និងជាអតីតតារាចម្រៀងដ៏មានប្រជាប្រិយភាពមួយរូប។

ក្រោយពី វ៉ាន់ នីឡា ផ្តាច់ខ្លួនពីសិល្បៈអស់រយៈជាច្រើនឆ្នាំកន្លងមក អ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំការវិលត្រឡប់ចូលសិល្បៈរបស់នាងមកវិញ ។ ជាមួយគ្នានោះដែរ វ៉ាន់ នីឡា វិលចូលសិល្បៈ ពញ្ញាក់អារម្មណ៍អ្នកគាំទ្រតាមរយៈបទចម្រៀងថ្មីមួយបទដែលមានចំណងជើងថា “បេះដូងវីរជនអាវស”។

វ៉ាន់ នីឡា ច្រៀងបទចម្រៀងថ្មីមួយបទ “បេះដូងវីរជនអាវស” បង្កប់ដោយអត្ថន័យទាក់ទងជំងឺកូវីដ១៩ ដែលប្រទេសកម្ពុជារបស់យើង ក៏ដូចជាពិភពលោកទាំងមូលរងគ្រោះពីការឆ្លងរាតត្បាតមេរោគដ៏កាចសាហវកូវីដ១៩ និងបណ្តុះគំនិតអប់រំជាច្រើន ជាពិសេសលើកទឹកចិត្តក្រុមគ្រូពេទ្យដែលលះបង់អស់ពីកម្លាំងកាយ កម្លាំងចិត្ត ឆ្ងាយពីក្រុមគ្រួសារដើម្បីយើងទាំងស់គ្នា៕

អត្ថបទដោយ៖ លក្ខិណា

from: https://tnaot.com/km/m/detail/article/9149118