ភ្នំពេញ៖ កម្ពុជាពុំមានការណីឆ្លងវីរុសកូវីដ១៩ កាលពីម្សិលមិញនេះ ខណៈករណីជាសះស្បើយថ្មីមានចំនួន ២នាក់។ នេះបើយោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។
នេះជាថ្ងៃទី៨ ជាប់ៗគ្នាហើយ ដែលកម្ពុជាគ្មានករណីឆ្លងជំងឺកូវីដ១៩ ដោយករណីឆ្លងនៅត្រឹម ១២២នាក់ដដែល។ ជាមួយគ្នានេះ ពេញមួយថ្ងៃកាលពីម្សិលមិញ មានករណីជាសះស្បើយបន្ថែមចំនួន ២នាក់ទៀត ដោយក្នុងនោះគ្មានករណីស្លាប់នោះទេ។
សូមជម្រាបជូនថា គិតមកត្រឹមព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ ព្រះរាជាណាចក្រកម្ពុជា មានករណីឆ្លងជំងឺកូវីដ១៩ ចំនួន ១២២នាក់ នៅក្នុងមានអ្នកជាសះស្បើយកើនដល់ ១០៧នាក់៕ ដោយ៖ តារា