បើគិតចាប់តាំងពីការផ្ទុះឡើង នៃវីរុសកូវីដ១៩ នាអំឡុងខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី២០ ខែមេសា នេះ នៅលើពិភពលោកមានអ្នកឆ្លង រហូតដល់ ២ ៤០៦៩០០នាក់ ក្នុងនោះ ស្លាប់ ១៦៥ ០៥៦នាក់ និង ជាសះស្បើយ ចំនួន ៦១៧ ០០៤នាក់។
ក្នុងចំណោមប្រទេស និងដែនដីជាង២០០ នៅលើពិភពលោក ដែលរងនូវការរាតត្បាតពីកូវីដ១៩នោះ អាមេរិកក្លាយជាប្រទេសរងគ្រោះខ្លាំងជាងគេ ដោយមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេបំផុត។
បើយោងតាមវើលដូម៉ែទ័រ បានផ្សាយថា អាមេរិកមានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៧៦៣៨៣២នាក់ ក្នុងនោះស្លាប់ ៤០៥៥៣ នាក់ និងជាសះស្បើយ ៧១ ០០៣នាក់។ ប្រទេសអេស្ប៉ាញ មានអ្នកឆ្លងកើនឡើង ១៩៨ ៦៧៤នាក់ ក្នុងនោះស្លាប់ ២០៤៥៣នាក់ និងជាសះស្បើយ ៧៧៣៥៧។
អ៊ីតាលី មានអ្នកឆ្លងកើនឡើងដល់ ១៧៨៩៧២នាក់ ក្នុងស្លាប់២៣៦៦០នាក់ និងជាសះស្បើយ ៤៧០៥៥នាក់។
ដោយឡែកប្រទេសចិន ជាទីផ្ទុះឡើងដំបូង នៃវីរុសកូវីដ១៩នេះ បានធ្លាក់ចុះមកនៅលេខរៀងទី៨ នៃប្រទេសមានអ្នកឆ្លងកូវី១៩ច្រើនជាងគេ នៅលើពិភពលោក។ ចិនមានអ្នកឆ្លង ៨២៧៤៧នាក់ ក្នុងនោះស្លាប់៤៦៣២នាក់ និងជាសះស្បើយ ៧៧ ០៨៤៕ ប្រែសម្រួលដោយ Nuon