Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បាញ់សម្លាប់រង្គាល​ក្នុងប្រវត្តិសាស្ត្រ​កាណាដា ឃាតក​ស្លៀកពាក់ឯកសណ្ឋាន​នគរបាល

យ៉ាងតិច​មនុស្ស​១៣នាក់​បានស្លាប់ ​ក្នុងអំពើបាញ់រះ​​ នៅក្នុងខេត្ត Nova Scotia របស់ប្រទេស​កាណាដា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ហើយឃាតក​​បានស្លៀកពាក់ឯកសណ្ឋាន​ បន្លំធ្វើជាប៉ូលិស។ នេះជាការបាញ់ប្រហារ​សម្លាប់រង្គាល​បំផុត​​របស់កាណាដា ​ក្នុងប្រវត្តិសាស្ត្រ​៣០ឆ្នាំ​កន្លងមក។ 

តាម​ការចេញផ្សាយ​របស់ប្រភព AP ​នៅថ្ងៃទី២០ ខែមេសា បញ្ជាក់ថា ឃាតក​​បានស្លាប់ផងដែរ នៅពេលក្រោយមក ហើយមូលហេតុនៃការបាញ់ប្រហារសម្លាប់រង្គាលនេះ ប៉ូលិស​កំពុង​បើក​ការស៊ើប​អង្កេត ។ 

មន្ត្រីប៉ូលិស​ស្ថិតក្នុងចំណោមជនរងគ្រោះបាត់បង់ជីវិត នៅខាងក្នុង និងខាងក្រោយ​លំនៅឋាន ក្នុងតំបន់​ទីក្រុងជនបទ Portapique មានចម្ងាយប្រហែល​១០០​គីឡូម៉ែត្រ​ នាភាគខាងជើង​ទីក្រុង​ Halifax ប្រទេសកាណាដា ។ តំបន់ទាំងនោះ​​ស្ថិតនៅក្រោមគោលការណ៍​ណែនាំ​របស់​ប៉ូលិស​ តម្រូវឲ្យប្រជាជន ស្ថិតនៅក្នុងផ្ទះ នៅពេលយប់ ដើម្បី​ទប់ស្កាត់​ការឆ្លងរាត​ត្បាតពីវីរុស​កូវីដ១៩ ។ ប៉ូលិស​បញ្ជាក់ថា លំនៅឋានច្រើនខ្នង នៅក្នុងតំបន់ ក៏ត្រូវភ្លើងឆេះ​ផងដែរ ។ 

ប៉ូលិស​បានបញ្ជាក់ថា ជនបាញ់ប្រហារ​ឈ្មោះ Gabriel Wortman អាយុ៥១ឆ្នាំ ដែលកាលពី​មុនធ្លាប់រស់នៅ​ក្នុងសហគមន៍ Portapique ខេត្ត Nova Scotia ។ ប៉ូលិស​បញ្ជាក់ថា ខ្មាន់កាំភ្លើង​បានបន្លំខ្លួន​ធ្វើជាប៉ូលិស​មួយរូប និងតូបតែងរថយន្តរបស់ខ្លួន​ដូច​ទៅនឹងរថយន្តរបស់កងកម្លាំង​ប៉ូលិស​កាណាដា។

ជននេះ​ត្រូវចាប់ខ្លួន​ដោងកម្លាំងសមត្ថកិច្ច​នៅស្ថានីយប្រេងឥទ្ធនៈមួយកន្លែង​ក្នុងតំបន់ Enfield ខាងក្រៅ​ទីក្រុង Halifax ។ ក្រោយមកប៉ូលិសបញ្ជាក់ថា ជននេះបានស្លាប់។ 

អ្នកនាំពាក្យកងកម្លាំងប៉ូលិស​ Daniel Brien បានបញ្ជាក់ថា មនុស្ស​១៣នាក់​បានស្លាប់ ហើយថា នេះជាករណី​បាញ់សម្លាប់​ដ៏រង្គាលបំផុត​នៅកាណាដា​ក្នុងរយៈពេល៣០ឆ្នាំ ៕ ប្រែ​សម្រួល​ដោយ៖ thach yat  

from: https://tnaot.com/km/m/detail/article/9148623