Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឆក់គេវាគ្រាន់ តែដល់ពេលគេចាប់ទាន់ដឹងតែដេកគុកហើយ

កាលពីព្រលប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ នេះនគរបាលស្រុកកំពង់សីលា សហការជាមួយនគរបាលផ្នែកត្រួតពិនិត្យសណ្តាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ដែលជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់យកកាបូបពីក្មេងសិស្សសាលាម្នាក់ ស្ថិតក្នុងភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ជនសង្ស័យទាំងពីរនាក់មានឈ្មោះ កង រីវីរោទ័ អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិខ១ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ លឹម ផាន់អួនសា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានឈ្មោះ សំ ស្រីពៅ ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំងពីរនាក់បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបលុយជនរងគ្រោះពិតប្រាកដមែន ដូច្នេះសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ និងវត្ថុតាងទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធីច្បាប់៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9148200