ប្រៃសណីយកម្ពុជា បានជម្រាបជូនដំណឹងឱ្យដឹងថា ការទទួលបញ្ញើទៅគ្រប់ប្រទេសទាំងអស់ត្រូវបានផ្អាក ដោយសារបញ្ហាជំងឺរលាកផ្លូវដង្ហើមកូវីដ ១៩ បណ្តាលឱ្យមធ្យោបាយដឹកជញ្ជូនតាមផ្លូវអាកាស អាក់ខានស្ទើរតែទាំងស្រុង។
យ៉ាងណាមិញប្រៃសណីយកម្ពុជា នឹងជូនដំណឹងអំពីការបើកទទួលផ្ញើបញ្ញើឡើងវិញនៅពេលឆាប់ៗខាងមុខនេះ ប្រសិនបើជំងឺកូវីដ ១៩ ថមថយជាងពេលនេះ៕ ដោយ ៖ សុង យូ