Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាមួយគ្រឿងញៀនមួយចំនួនធំ

កាលពីវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នេះសមត្ថកិច្ចក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន នៅចំណុចក្រុម១៧ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនសង្ស័យខាងលើមានឈ្មោះ ពេជ្រ ដារ័ត្ន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូម១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចធ្វើការដកហូតបានវត្ថុតាងមួយចំនួនរួមមាន ម្សៅក្រាមស.ថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៩កញ្ចប់ ប្រភេទថ្នាំគ្រាប់សង្ស័យជាសារធាតុញៀនចំនួន ០៣បំណែកតូចៗ ទូរសព្ទដៃចំនួន ០១គ្រឿង ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១ និងសម្ភារប្រើប្រាស់មួយចំនួនថែមទៀតផង៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9148055