Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

នគរបាលស្រុកព្រៃនប់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន កាលពីវេលាម៉ោង ១២និង៤៥នាទីរសៀល នៅតាមផ្លូវទៅស្ទឹងហាវ ស្ថិតក្នុងភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យទាំងពីរនាក់មានឈ្មោះ ឈិន ផានិត ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅសង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ សួង វ៉ាន់ថា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិលាំងសង្កែ ឃុំសុពណ៌ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្នុងនោះផងដែរសមត្ថកិច្ចធ្វើការដកហូតវត្ថុតាងបានរួមមាន ម្សៅក្រាមស.ថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៦កញ្ចប់ និងទូរសព្ទដៃចំនួន ០២គ្រឿង៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9148044