Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បង្រៀនប្រពន្ធឱ្យបើកឡាននៅចំណុចអាងទឹក ដូចបង្រៀនប្រពន្ធឱ្យនាំខ្លួនធ្លាក់ទឹក

នៅវេលាម៉ោង ១៣និង៣០នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តមួយគ្រឿងរេចង្កូតទៅបុកអ្នកលក់ឈូក បណ្តាលឱ្យរងរបួសធ្ងន់ នៅចំណុចរមណីយដ្ឋានអាងត្រពាំងថ្ម ស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុឃើញមានរថយន្តមួយគ្រឿងម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2A-9337 បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅបុកអ្នកលក់ឈូកលើខ្នងអាងទឹកយ៉ាងពេញទំហឹងបណ្តាលឱ្យធ្លាក់ទាំងមនុស្ស និងរថយន្តចូលទៅក្នុងទឹកអាង។

ប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសារតែរូបគាត់បានបង្រៀនប្រពន្ធឱ្យបើកឡាននៅចំណុចកើតហេតុ។

ជនរងគ្រោះជាប្តីមានឈ្មោះ លាង ភាឡៃ ភេទប្រុស អាយុ ៣៦ឆ្នាំ និងប្រពន្ធឈ្មោះ ព្រីញ ដា អាយុ ៣២ឆ្នាំ មានទីលំនៅភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ចំណែកអ្នកលក់ឈូកមានឈ្មោះ សូ ស៊ីណា ហៅ វិត ភេទស្រី អាយុ ២៩ឆ្នាំ មានទីលំនៅភូមិត្រពាំងថ្មជើង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ រងរបួសធ្ងន់៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9147832